Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

​នៅល្ងាចថ្ងៃអង្គារ ១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៧:០០ នាទី នៅទីតាំងប្រមូលផ្ដុំក្រុមកីឡាករទូក ង ក្នុងខណ្ឌជ្រោយចង្វារ ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការស្តីទីនៃក្រុមប្រឹក្សាធម្មនុញ្ញ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញនាំយកថវិកាចំនួនមួយលានប្រាំសែនរៀល ដែលជាថវិកាផ្ទាល់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន បន្ថែមជូនតំណាងកីឡាករអុំទូក ង ខេត្តក្រចេះ ចំនួន ៣ ទូក ដែលបានឈ្នះការប្រកួត៣ថ្ងៃជាប់គ្នា បន្ថែមលើថវិកាដែលបានប្រគល់ជូនដប់លានរៀលមុនពេលប្រកួត។ នៅក្នុងពិធីនោះ ឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា បានពាំនាំប្រសាសន៍ផ្តាំផ្ញើរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ជូនដល់កីឡាករទូកអុំទាំងអស់ ដោយឯកឧត្តមបានលើកទឹកចិត្ត និងសរសើរពីកិច្ចខិតខំប្រឹងប្រែងរបស់កីឡាករ ព្រមទាំងគណៈកម្មការចំណុះទូក ង ប្រចាំខេត្តក្រចេះទាំងអស់ ដែលបានយកជ័យជំនះជូនខេត្តក្រចេះ ទោះបីមិនបានជាប់ចំណាត់ថ្នាក់ក៏ដោយ ក៏ការខិតខំនេះគឺជាការចូលរួមចំណែកយ៉ាងសំខាន់សម្រាប់លើកកម្ពស់វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់នៃព្រះរាជពិធីបុណ្យប្រពៃណីជាតិ អុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ហើយក៏ជាការរួមចំណែកលើកមុខមាត់ខេត្តក្រចេះឱ្យមានទទួលស្គាល់កាន់តែខ្លាំងថែមទៀតលើវិស័យកីឡាទូក ង នេះ។ គូសបញ្ជាក់ថា ទូកអុំខេត្តក្រចេះសរុបមាន ២០ ទូក ក្នុងនោះមានទូកអុំខ្នាតពិសេស ៤ ទូក និងទូកអុំខ្នាតអន្តរជាតិចំនួន ១៦ ទូក និងមានកីឡាករសរុបចំនួន ៩៤៦ រូប (កីឡាករបម្រុង ២៩៩ រូប) ដែលនឹងត្រូវចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យប្រពៃណីជាតិ អុំទូក បណ្តែតប្រទីប នៅក្នុងឆ្នាំនេះ។
28 វិច្ចិកា 2023




Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top