មាតិកាសំខាន់ៗ
  ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
  ប្រវត្តិ ក.ប.ធ
  និមិត្តសញ្ញា
  សមត្ថកិច្ច
  សមាសភាព និងនីតិវិធី
  បទឧទ្ទេសនាម
  កម្រងសំណួរ-ចម្លើយ
អគ្គលេខាធិការដ្ឋាន
  សកម្មភាពអ.កបធ
  រចនាសម្ព័ន្ធ
  ប្រវត្តិថ្នាក់ដឹកនាំ
សកម្មភាពថ្មីៗ
Under Construction
>>សកម្មភាពចាស់ៗ

សមាសភាព និងនីតិវិធី

១- សមាសភាព

  • ​ ចំនួនសមាជិកទាំងអស់ ៖ ៩រូប
  • ស្ថាប័នមានអំណាចតែងតាំង និង ជ្រើសតាំង
  • - ព្រះមហាក្សត្រតែងតាំង ៣រូប តាមព្រះរាជក្រឹត្យ
    - ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បោះឆ្នោតជ្រើសតាំង ៣រូប ដែលបន្ទាប់មក ត្រូវបានតែងតាំង ដោយព្រះរាជក្រឹត្យ
    - រដ្ឋសភា បោះឆ្នោតជ្រើសតាំង ៣រូប ដែលបន្ទាប់មកត្រូវបានតែងតាំងដោយ ព្រះរាជក្រឹត្យ

  • ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ
  •   

    ប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានជ្រើសតាំងទ្បើងតាមការបោះឆ្នោត ដោយសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញរៀងរាល់ ៣ឆ្នាំម្ដង តាមមតិភាគច្រើនដាច់ ខ ាតនៃសមាជិកទាំងមូល បន្ទាប់ពីសមាជិកថ្មី ៣រូប ចូលកាន់តំណែង ។ ប្រ ធានក្រុមប្រឹក្សាធម្មនុញ្ញចាស់អាចត្រូវបានជ្រើសតាំងជាថ្មីបាន ។

  • លក្ខណៈសម្បត្ដិរបស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
  • សមាជិកសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានជ្រើសរើសក្នុងចំណោមឥស្សរជនដែល ៖

    - មានសញ្ជាតិខ្មែរពីកំណើត
    - មានអាយុយ៉ាងតិច ៤៥ ឆ្នាំ
    - មានបទពិសោធន៍ក្នុងកាងារយ៉ាងតិច ១៥ ឆ្នាំ
    - មានសញ្ញាប្រ័តចាប់ពីឧត្ដមសិក្សាទ្បើងទៅខាងច្បាប់ រដ្ឋបាល ខាងការទូត ឬ ខាងសេដ្ឋកិច្ច ។

  • អណត្ដិ ៩ ឆ្នាំ
  • ការតែងតាំង និង ជ្រើសតាំងជាថ្មី

  • ក្នុងរយៈពេល ៣ឆ្នាំម្ដង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ៣រូប ត្រូវផ្លាស់ប្ដូរ និង តែងតាំង ជាថ្មី គឺតែងតាំងដោយព្រះមហាក្សត្រ ១រូប ជ្រើសតាំងដោយ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ១រូប និង ជ្រើសតាំងដោយរដ្ឋសភា ១រូប ។ នៅអាណត្ដិទី១ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសមាជិក ៣រូប តែងតាំង និង ជ្រើសតាំងសម្រាប់រយៈពេល ៣ឆ្នាំ ៣រូប តែងតាំង និង ជ្រើសតាំងសម្រាប់ រយៈពេល ៦ឆ្នាំ និង ៣រូបតែងតាំង និង ជ្រើសតាំងសម្រាប់ រយៈពេល ៩ ឆ្នាំ ។ សមាជិកមកជំនួសថ្មី ដែលអាណត្ដិ មានរយៈពេលតិចជាង ឬ ស្មើនឹង ៣ឆ្នាំ អាចត្រូវតែងតាំង ឬ ជ្រើសតាំងសម្រាប់មួយអាណត្ដិ ទៀតបាន។
  • មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានវិសមិតភាពជាមួយសកម្មភាព ទាំងអស់នៅក្នុងមុខងារសាធារណៈ និង មុខងារជា ៖
  • - សមាជិកព្រឹទ្ធសភា
    - តំណាងរាស្ដ្រ
    - សមាជិករាជរដ្ឋាភិបាល
    - ប្រធាន និង អនុប្រធានគណបក្សនយោបាយ
    - ប្រធាន និង អនុប្រធានសហជីព
    - ចៅក្រមក្នុងមុខតំណែង
    នៅក្នុងអាណត្ដិរបស់ខ្លួន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវបំពេញតំណែង ឬ មុខរបរណា មួយផ្សេងទៀតទ្បើយ។

  • អភ័យឯកសិទ្ធិ
    សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវទទួលខុសត្រូវខាងបទព្រហ្មទណ្ឌ ឬ បទរដ្ឋប្បវេណីណាមួយ ចំពោះការសម្រេចដែលបានធ្វើទ្បើងនៅពេលបំពេញ ភារកិច្ចជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទ្បើយ ។
  • ឋានៈ និងបុព្វសិទ្ធិ
    - ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈ និង បុព្វសិទ្ធិស្មើនឹងប្រធានរដ្ឋសភា
    - សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈ និង បុព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភា
  • ការដកចេញពីតំណែង
    ការសម្រេចដកសមាជិកក្រុមប្រឹក្សាធម្មនុញ្ញណាមួយពីតំណែង តម្រូវឱ្យមានការយល់ព្រមពី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន ពីរភាគបី នៃចំនួន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល នៅក្នុង សវនាការមិនសាធារណៈ និង ដោយមានវត្ដមានរបស់សាមីខ្លួន ។ ក្រុមប្រឹក្សាធម្មនុញ្ញអាចដកចេញពី តំណែងនូវសមាជិកណាដែលមាន វិសមិតភាពមុខតំណែង ឬ ដែលមិនបានមកប្រជុំលើសពី៣ដងផ្ទួនៗគ្នា ដោយឥតជូនដំណឹងជាមុន ឬ ដែលមិនអាច បំពេញមុខងារជារៀងរហូតបាន ដោយបាត់បង់សមត្ថភាព ខាងបញ្ញា ឬ រូបកាយជាអចិន្ដ្រៃយ៍ ។
  • ប្រាក់សោធននិវត្ដន៍
    អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទទួលប្រាក់សោធននិវត្ដន៍ប្រចាំខែ ស្របតាមលក្ខខណ្ឌ និង រូបមន្ដសម្រាប់គណនារៀបចំរបបសោធននិវត្ដន៍ របស់អតីតតំណាងរាស្ដ្រ ។

    ២- នីតិវិធី

  • កូរ៉ុម : ៥ លើ ៩រូប យ៉ាងតិច

  • កិច្ចប្រជុំនៃក្រុមប្រឹក្សាធម្មនុញ្ញអាចចាត់ទុកជាបានការ លុះត្រាតែមានសមាជិកចំនួន ៥រូប យ៉ាងតិច ចូលរួមប្រជុំតាមការ កោះអញ្ជើញរបស់ប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ ឬ ដោយសមាជិកដែលមាន អាយុច្រើនជាងគេ បើប្រធានមានធុរៈមិនអាចធ្វើបាន ។ ការកោះប្រជុំ និង ការដឹកនាំអង្គប្រជុំលើកទី១ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវធ្វើឡើងដោយសមាជិក ដែលមានអាយុច្រើនជាងគេ ដែលបានធ្វើសច្ចា ប្រណិធាន និង ដែលមានអវត្ដមាន (ដើម្បីជ្រើស តាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ) ។
  • បទបញ្ជាផ្ទៃក្នុងៈ

  • បទបញ្ជាផ្ទៃក្នុងត្រូវបានអនុម័តដោយមតិភាគច្រើនដាច់ខាត នៃសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញ ទាំងមូល។ បទបញ្ជានេះកំណត់អំពី នីតិវិធីផ្ទៃក្នុងរបស់ ក្រុមប្រឹក្សា ធម្មនុញ្ញ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ចែកជា ៣ក្រុម ដែលមួយក្រុមមានសមាជិក ៣រូប មកពីប្រភពតែងតាំង និង ជ្រើសតាំងទាំង៣ ។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចាត់តាំងសមាជិកម្នាក់ នៃក្រុមណាមួយជាសមាជិករាយការណ៍សម្រាប់ករណី នីមួយៗ ។
  • សម័យប្រជុំបឋម និងសម័យប្រជុំពេញអង្គ

  • - ក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញដែលបានទទួលការចាត់តាំង ធ្វើការពិភាក្សាអំពី ការវិភាគ និង ទស្សនៈដែលសមាជិករាយការណ៍បានលើកជូន ។ ក្រោយពី ក្រុមបានពិភាក្សា ចប់សព្វគ្រប់ហើយ ទោះបីការពិភាក្សានោះ ពុំបានចុះសម្រុង គ្នាក៏ដោយ សមាជិករាយការណ៍ ត្រូវដាក់របាយការណ៍របស់ខ្លួនជូន សម័យប្រជុំបឋម នៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានកំណត់ កាលបរិច្ឆេទដោយ ប្រធានរួចហើយ ។
    - សម័យប្រជុំបឋមគឺជាការប្រជុំរៀបចំសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែល សមាជិកម្នាក់ៗ អាចបញ្ចេញយោបល់របស់ខ្លួនប៉ុន្ដែពុំមានការ អនុម័តទេ ។ នៅក្នុងអង្គប្រជុំនេះគេអាចដឹងបានអំពី និន្នាការស្រប ឬ មិនស្របទៅនឹង សំណុំរឿងដែលបានពិនិត្យ ។
    - ដំណាក់កាលចុងក្រោយគឺសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលនឹង ចេញសេចក្ដីសម្រេចតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិក ទាំងមូល ។ សម័យប្រជុំពេញអង្គនេះក៏អាចប្រែរូប ទៅជាសវនការជំនុំជម្រះជាសាធារណៈដែរ នៅក្នុងករណីខ្លះ ដែលមានចែងដោយច្បាប់ស្ដីពីការ បោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រ ។
    - គ្រប់កិច្ចពិភាក្សាទាំងអស់នៅក្នុងអង្គប្រជុំទាំងនោះ ត្រូវចុះក្នុងកំណត់ហេតុ រៀបចំដោយ គណៈលេខាធិការ ដែលដឹកនាំដោយអគ្គលេខាធិការ ឬ អគ្គលេខាធិការរង ។
  • ការសម្ងាត់នៃការពិភាក្សាអនុម័ត

  • សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវរក្សាការសម្ងាត់ក្នុងការពិភាក្សា និង ការបោះឆ្នោត ហើយ មិនត្រូវបញ្ចេញយោបល់របស់ខ្លួននៅក្រៅអង្គប្រជុំទេ ។
  • សុពលភាពនៃសេចក្ដីសម្រេច

  • ក្រុមប្រឹក្សាធម្មនុញ្ញត្រូវសម្រេចសេចក្ដីតាមមតិភាគច្រើនដាច់ខាត នៃសមាជិក ទាំងមូល (៥ សម្លេង ) លើកលែងតែការដកតំណែង សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវសម្រេចតាមមតិភាគ ច្រើនពីរភាគបីនៃសមាជិកទាំងមូល (៦ សម្លេង ) ។
  • នីតិវិធីអនុវត្ដចំពោះមុខភាគី : គឺអនុវត្ដនៅតែក្នុងសវនាការជាសាធារណៈទេ ។
  • មធ្យោបាយការពារខ្លួន ៖ផ្ទាល់មាត់ ឬ លាយលក្ខអក្សរ ។
  • គ្រប់ករណីទាំងអស់ដែលប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ មិនតម្រូវឱ្យបង់ប្រាក់ទេ។
គេហទំព័រដែលទាក់ទង
ព្រឹទ្ធសភា
រដ្ខសភា
សមាគមតុលាការធម្មនុញ្ញ
ប្រើភាសាបារាំង
សន្និសីទពិភពលោកស្តីពី
យុត្តិធម៌ធម្មនុញ្ញ

ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 15

ម្សិលមិញ

: 29
សរុប : 22401