មាតិកាសំខាន់ៗ
  ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
  ប្រវត្តិ ក.ប.ធ
  និមិត្តសញ្ញា
  សមត្ថកិច្ច
  សមាសភាព និងនីតិវិធី
  បទឧទ្ទេសនាម
  កម្រងសំណួរ-ចម្លើយ
អគ្គលេខាធិការដ្ឋាន
  សកម្មភាពអ.កបធ
  រចនាសម្ព័ន្ធ
  ប្រវត្តិថ្នាក់ដឹកនាំ
សកម្មភាពថ្មីៗ
Under Construction
>>សកម្មភាពចាស់ៗ

ក្រុមប្រឹក្សាធម្មនុញ្ញជាអ្វី?

គឺជា​ស្ថាប័ន​កំពូល​មួយ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ ញបកស្រាយ​រដ្ឋធម្មនុញ្ញ និង  ច្បាប់​ដែល​រដ្ឋសភា​បានអនុម័ត  និង ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ  និង សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះ​ឆ្នា​ត​ជ្រើសតាំង​តំណាងរាស្ដ្រ  និង​ការបោះឆ្នោត ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។

- ចាប់ដំណើរការ​ពេញលក្ខណៈ​នៅ​ថ្ងៃទី ១៥ខែមិថុនា ឆ្នាំ១៩៩៨  ជា​លើកទីមួយ​ក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ កម្ពុជា។ 

- សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ប្រធាន ១ រូប និង​សមាជិក​ចំនួន  ៨រូប ។ ប្រធាន​ត្រូវបាន​ជ្រើសតាំង ដោយ  សហសេវិក  (១)  ទាំង ៩  រូប​តាម​មតិ​ភាគច្រើន​ដាច់ខាត​រៀងរាល់​បី​ឆ្នាំ​ម្ដង ក្រោយពី​សមាជិក​ថ្មី  ៣ រូប ចូល​កាន់់តំណែង។ ប្រធាន​មាន​ឋានៈ  និង​បុព្វសិទ្ធិ​ស្មើ នឹង​ប្រធានរដ្ឋសភា។ សមាជិក​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​អនុប្រធានរដ្ឋសភា។  ជាធម្មតា​អាណ​ត្ដិ​របស់​សមាជិក​គឺ ៩ ឆ្នាំ  ប៉ុន្ដែ​សមាជិក​ចំនួន ៣រូប ត្រូវបាន​ជ្រើសតាំង ឬ​តែងតាំង​រាល់​បី​ឆ្នាំ​ម្ដង។

ក្នុង​អាណ​ត្ដិ​ទី១ ត្រូវបានតែងតាំង ឬ​ជ្រើសតាំង​សមាជិក​ខ្លះ​សម្រាប់​បី​ឆ្នាំ ខ្លះ​សម្រាប់​ប្រាំមួយ​ឆ្នាំ  និង​ខ្លះទៀត សម្រាប់ ប្រាំបួន​ឆ្នាំ។ សមាជិក ៣រូប​តែងតាំង​ដោយ  ព្រះមហាក្សត្រ​ផ្ទាល់៣រូប ជ្រើសតាំង​ដោយ​រដ្ឋសភា និង ៣រូប​ទៀត  ជ្រើសតាំង​ដោយ​ឧត្ដម ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។ សមាជិក​ទាំងអស់​ត្រូវ​បានតែងតាំង ឬ  ជ្រើស​តាំងពី​ចំណោម ឥស្សរជន ដែលមាន​ស​ញ្ជា​តិ​ខ្មែរ​ពី​កំណើត មាន​អាយុ​យ៉ាងតិច  ៤៥ឆ្នាំ មានបទពិសោធន៍​ការងារ​យ៉ាងតិច ១៥ ឆ្នាំ និង មាន​សញ្ញាប័ត្រ    ឧត្ដមសិក្សា​ឡើងទៅ ក្នុង​វិស័យ​ច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច ។

- ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញ​មិនអាច​យក​បញ្ហា​ណាមួយ​មក​ពិនិត្យ​ដោយ​ខ្លួនឯង​បានឡើយ ។  មានតែ ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធាន រដ្ឋសភា  នាយករដ្ឋមន្ដ្រី សមាជិក​ព្រឹទ្ធសភា​មួយ​ភាគ​បួន និង​អ្នកតំណាងរាស្ដ្រ​មួយ​ភាគ​ដប់  ឬ​តុលាការ​ប៉ុណ្ណោះ ដែល​អាច​សុំ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យ ធម្មនុញ្ញភាព  នៃ​ច្បាប់​បាន ។  ប្រជារាស្ដ្រ  និង​គណបក្សនយោបាយ​អាច  លើកសំណើ ឬ​ប្ដឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​តាម​ល័ក្ខខ័ណ្ឌ ដែលមាន​ចែង នៅ​ខាងក្រោយ។

ព្រះមហាក្សត្រ និង​ក្រុមប្រឹក្សាធម្មនុញ្ញ

- ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះ​សេចក្ដីស្នើ​ទាំងឡាយ​ដែល​សុំ​ធ្វើ​វ ិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ។

- ការផ្ដើមគំនិត​សើរើ​ ឬ​ការផ្ដើមគំនិត​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​ ជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ របស់​នាយករដ្ឋមន្ដ្រី  និង​របស់​ប្រធានរដ្ឋសភា​តាម​សេចក្ដី ស្នើ​របស់​តំណាងរាស្ដ្រ​មួយ​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។

ក្រុមប្រឹក្សាធម្មនុញ្ញ និង ប្រជារាស្ដ្រ

- ប្រជារាស្ដ្រ​អាច​លើកឡើង​ប្ដឹងទៅ​តុលាការ អំពី​បញ្ហា​អធម្មនុញ្ញភាព​នៃ​ច្បាប់  ឬ សេចក្ដីសម្រេច​របស់​ស្ថាប័ន​នានា​របស់​រដ្ឋ ដូចជា​ព្រះរាជក្រឹត្យ អនុក្រឹត្យ  ប្រកាស និង សេចក្ដីសម្រេច​រដ្ឋបាលផ្សេងៗ តាមរយៈ​រឿងក្ដី​របស់ខ្លួន​នៅ​តុលាការ  ។ តុលាការ​ថ្នាក់ក្រោម​បញ្ជូន​ពាក្យបណ្ដឹង​ខាងលើនេះ​ទៅ​តុលាការ កំពូល ។  តុលាការ​កំពូល​ជា​អ្នក​បញ្ជូន​បណ្ដឹង​នោះ​បន្ដ​មក​ក្រុមប្រឹក្សាធម្មនុញ្ញ បើសិនជា​តុលាការ​កំពូល ​យល់ឃើញ​ថា​សម​ហេតុ​សម​ផល ។ បញ្ហា​ដែល​កើត ឡើង​នោះ  ជា​បញ្ហា​បន្ទាន់​បង្ខំ​ដែល​តុលាការ​ទទួលបន្ទុក​ជំនុំជម្រះ​ត្រូវ​ផ្អាក​សិន  ដោយ​រង់ចាំ​ចម្លើយ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ជាមុន ។

ក្រុមប្រឹក្សាធម្មនុញ្ញ ជា​អ្នក​ជួយ​ពិនិត្យ​ធម្មនុញ្ញភាព​ជូន​ប្រជារាស្ដ្រ​ក្នុងករណីនេះ ។

- ក្នុងករណី​គ្មាន​រឿងក្ដី​ក៏ដោយ ប្រជារាស្ដ្រ​មាន​សិទ្ធិ​ប្ដឹង​សុំឱ្យ​ពិនិត្យ​ធម្មនុញ្ញភាព​ នៃ​ច្បាប់​ណា​ដែល​ប្រកាស​ឱ្យប្រើ​ហើយ ។ ប្រជារាស្ដ្រ​ត្រូវ​ប្ដឹង​តាមរយៈ  ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន  ឬតំណាងរាស្ដ្រ​ចំនួន​មួយ​ភាគ​ដប់ ។

- ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សិទ្ធិ​ពិនិត្យ និង សម្រេច​ជូន​ ប្រជារាស្ដ្រ​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​រឿង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ និង  សមាជិក ព្រឹទ្ធសភា​ក្នុងករណី​ដែល​ប្រជារាស្ដ្រ​មិន​សុខ​ចិ​ត្ដ​នឹង​សេចក្ដីសម្រេច​របស់​ គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ។

ក្រុមប្រឹក្សាធម្មនុញ្ញ និង គណបក្សនយោបាយ

- ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង សម្រេច​លើ​បណ្ដឹង​របស់​ គណបក្សនយោបាយ ដែល​ក្រសួងមហាផ្ទៃ​បាន​បដិសេធ​មិន​ព្រម​ចុះបញ្ជី​គណបក្សនយោបាយ ។

- ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង សម្រេច​ជូន​គណបក្សនយោបាយ  តាម​បណ្ដឹងផ្ទាល់ (បណ្ដឹង​នេះ​ធ្វើ​បានតែ​ក្នុង​រយៈពេល ៧២ ម៉ោង  យ៉ាងយូរ​បន្ទាប់ពី​ការ ប្រកាស​លទ្ធផល​បោះឆ្នោត​បណ្ដោះអាសន្ន) ឬ  តាម​បណ្ដឹងឧទ្ធរណ៍​មិន​សុខ​ចិ​ត្ដនឹង​សេចក្ដីសម្រេច​របស់​គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត  ក្នុង វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង តំណាងរាស្ដ្រ និង  ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។

- ក្នុងការ​ដោះស្រាយ​វិវាទកម្ម​ទាក់ទង​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ  ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ការដោះស្រាយ​បណ្ដឹងតវ៉ា ឬ  បណ្ដឹង​ជំទាស់​នឹង​បញ្ជី​ដំបូង​នៃ​ការចុះឈ្មោះ​បោះឆ្នោត និង ការដោះស្រាយ​បណ្ដឹង ​ក្នុងពេល​ឃោសនាបោះឆ្នោត​ក្រុមប្រឹក្សាធម្មនុញ្ញ បំពេញ​តួនាទី​ដូច តុលាការ ។

ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ

ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ក្នុង​ក្របខ័ណ្ឌ​នៃ ​ការត្រួតពិនិត្យ​ធម្មនុញ្ញភាព​តាម​សំណើ​ពី ព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា  ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន  ឬ​អ្នកតំណាងរាស្ដ្រ​មួយ​ភាគ​ដប់ ឬ​តុលាការ (តុលាការ​ចំពោះតែ​ច្បាប់​ណាដែល​ប្រកាស​ឱ្យប្រើ​ហើយ)។

ក្រុមប្រឹក្សាធម្មនុញ្ញ​អាច​ពិនិត្យ​ជា​អាទិកាល(២) ឬបច្ឆាកាល(៣)  នូវ​ធម្មនុញ្ញភាព​នៃ​ច្បាប់ ក្នុង​ល័ក្ខខ័ណ្ឌ​ខាងលើនេះ លើកលែងតែ​ច្បាប់រៀបចំ​អង្គការ  បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា និង បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា ដែល​ត្រូវតែ​ពិនិត្យ​មុននឹង ​ប្រកាស​ឱ្យប្រើ (ឬ មុននឹង​ដាក់អោយ​អនុវត្ដ​ន៍) ។

ក្រុមប្រឹក្សាធម្មនុញ្ញ និង អធិបតេយ្យ​ជាតិ

ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អង្គការ​តែមួយគត់ ដែលមាន​សមត្ថកិច្ច​ស​ម្រេច​ពី​មោឃភាព​ នៃ​ការអនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា ដែល​ផ្ទុយ​នឹង​គោលការណ៍​រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា  ហើយ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ ឬ ការគ្រប់គ្រង​រដ្ឋបាល​របស់ប្រទេសជាតិ។

សេចក្ដី​សំ​ម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​សេចក្ដីសម្រេច​បិទផ្លូវ​តវ៉ា  ហើយ​មាន​អានុភាព​អនុវត្ដ​ទៅលើ​គ្រប់​អំណាច​ទាំងអស់ ដែល​មានចែង​ក្នុងរដ្ឋធម្មនុញ្ញ ។

លទ្ធផល​សម្រេចបាន

ក្នុង​ឆ្នាំ

ពិគ្រោះ​មតិ
និងសំណើ
ផ្សេងៗ

វិវាទ
បោះឆ្នោត

បកស្រាយ
រដ្ឋធម្មនុញ្ញ
និង​ច្បាប់

ពិនិត្យ
ធម្មនុញ្ញភាព

សំណើ​មិន​ចូលសមត្ថកិច្ច
ឬ​ខុស​ទម្រង់

១៩៩៨

០១

១៧

 

 

០៤

១៩៩៩

 

 

០២

១២

០១

២០០០

 

 

០២

០២

០៥

២០០១

០១

 

០២

០៥

០២

២០០២

 

 

០៣

០១

០៤

២០០៣

០២

១១

០៤

០១

០៥

២០០៤

 

 

០១

០៩

០៣

២០០៥

០៣

០១

០១

០៤

០១

២០០៦

០១

០៥

 

១១

០១

២០០៧

០១

០៣

 

០៣

០២

២០០៨

០១

០៩

 

០២

១៣

២០០៩

 

 

០៣

 

០៤

២០១០

 

 

០៣

០២

០៣

២០១១

 

០១

 

០៦

០៦

២០១២

 

០៥

 

០១

២០១៣

 

៣៩

០២

០៣

២០១៤

០២

០៦

០២

២០១៥

០១

០៥

២០១៦  (៤)

០២

០១

សរុប

១២

៩១

២២

៧៤

៦០

ទំនាក់ទំនង​អន្ដរជាតិ

ក្រុមប្រឹក្សាធម្មនុញ្ញ ជា​សមាជិក​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស ប្រើ​ភាសា​បារាំង (ACCPUF) ចាប់ពី​ឆ្នាំ ១៩៩៨ ។

ទំនាក់​ទំនងជា​មួយក្រុម​ប្រឹក្សា​ធម្មនុញ្ញ

  • អ្នកនាំពាក្យ ៖ 
    - ឯកឧត្ដម មឹន ស៊ាន សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ
      ទូរស័ព្ទ ៖ ០១២ ៩៤៩ ៦៣២
      អ៊ីមែល ៖ 
  • - ឯកឧត្ដម អ៊ុត ឈន សមាជិក​ក្រុមប្រឹក្សាធម្មនុញ្ញ
      ទូរស័ព្ទ ៖ ០១២ ៨១១ ៣០៦ , ០៨៨ ៩៣៤​ ៧៧៧៧
      អ៊ីមែល ៖ uciceccc@gmail.com
  • អគ្គលេខាធិការដ្ឋាន ៖
    - អគ្គលេខាធិការ ទូរស័ព្ទ ៖ ០១១ ៨៩៣ ៩៨២ / ០២៣ ៧២៦ ០២៨
    -អគ្គលេខាធិការរង ទទួលបន្ទុកការងាររដ្ឋបាល-ហិរញ្ញកិច្ច ទូរស័ព្ទ ០៩២ ៦៥៥ ៥៥៨
    -អគ្គលេខាធិការរង ទទួលបន្ទុកសេវាច្បាប់ និងបច្ចេកទេស ទូរស័ព្ទ ០១២ ៦៣៣ ៩៣៣
  • ទូរស័ព្ទ ៖ ០២៣ ៧២០ ៩១២
  • ហ្វាក់ ៖ (៨៥៥) ២៣ ៧២៦ ០៣១ / ២៣ ៧២០ ៩១២
  • អ៊ីមែល ៖  sgccc@online.com.kh/ info@ccc.gov.kh
  • Website :  http://www.ccc.gov.kh

ឯកសារ​ផ្សព្វផ្សាយ ៖

  • ព្រឹ​ត្ដិ​ប​ត្រ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ
  • សៀវភៅ​ស្ដីពី​ប្រ​វ​ត្ដិ និង សកម្មភាព​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ
  • ឯកសារ​បង្ហាញ​អំពី​ក្រុមប្រឹក្សាធម្មនុញ្ញ

 (១) សហសេវិក ៖ ក្រុម​អ្នកមាន​ឋានៈ​ស្មើគ្នា ឬ​មុខការ​ដូចគ្នា
 (២)  អា​ទិ​កាល ៖ ពេលមុន (មុន​ប្រកាស​ឱ្យប្រើ)
 (៣)  បច្ឆា​កាល ៖ ពេល​ខាងក្រោយ (ក្រោយពី​ប្រកាស​ឱ្យប្រើ) 
 (៤)  តួ​លេខ​​គិត​ត្រឹម​ខែមករា ឆ្នាំ២០១៧

គេហទំព័រដែលទាក់ទង
ព្រឹទ្ធសភា
រដ្ខសភា
សមាគមតុលាការធម្មនុញ្ញ
ប្រើភាសាបារាំង
សន្និសីទពិភពលោកស្តីពី
យុត្តិធម៌ធម្មនុញ្ញ

ចំនួនអ្នកទស្សនា
ថ្ងៃនេះ : 15

ម្សិលមិញ

: 29
សរុប : 22401