Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត

នៅក្នុង​ប្រ​វ​ត្ដិ​សាស្ដ្រ​កម្ពុជា​ពុំ​ដែលមាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ធម្មនុញ្ញភាព​ទេ ។ រដ្ឋធម្មនុញ្ញ​ថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ដែល​បាន​កែប្រែ​បន្ដបន្ទាប់ រហូតដល់ ថ្ងៃទី ៣១ ខែ​មិនា ឆ្នាំ១៩៦៤ ក៏បាន​និយាយ​នៅក្នុង​មាត្រា ១១៩ តែ​ពី​សិទ្ធិ​បកស្រាយ​អត្ថបទ​ធម្មនុញ្ញ ហើយ​មិនមាន​និយាយ​ពី​ការត្រួត ពិនិត្យ​ធម្មនុញ្ញភាព​ទេ ។ សិទ្ធិ​បកស្រាយ​ចុងក្រោយ​ជា​របស់​រដ្ឋសភា ។ រដ្ឋធម្មនុញ្ញ​សា​ធាណ​រដ្ឋ​ខ្មែរ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧២ បាន​បង្កើ់ត​ឱ្យ មាន​ប្រព័ន្ធ​ត្រួតពិនិត្យ​ធម្មនុញ្ញភាព​មួយ​ដែរ​ដែល​ដាក់ឈ្មោះថា “ តុលាការ​ធម្មនុញ្ញ ”។ ទោះបីជា​មានឈ្មោះ​ជា​តុលាការ​ធម្មនុញ្ញ​ក៏ដោយ​ក៏​អង្គការ នេះ​ស្ថិតនៅ​ដោយឡែក​ពី​អង្គការ​តុលាការ​ដែរ ។ ការបង្កើ់ត​នេះ​គឺ​ពិតជា​ទទួល​ឥទ្ធិពល​ប​ស្ចឹ​ម​ប្រទេស​យ៉ាង​ប្រត្យក្ស។ ការមកដល់​នៃ​របប​ខ្មែរក្រហម នៅ​ឆ្នាំ ១៩៧៥ បាន​នាំមក​នូវ​ការកាប់សម្លាប់​ប្រជាជន និង​កំទេច​បំផ្លាញ​រចនាសម្ព័ន្ធ​ទាំងអស់​ព្រមទាំង​ជាន់ឈ្លី​ក្បួនច្បាប់​ទាំងឡាយ​គ្មាន​សល់​រហូតដល់ ដំណាច់ឆ្នាំ ១៩៧៨ ។ ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ ១៩៧៩ ទន្ទឹមនឹង​ការកសាង​ប្រទេសជាតិ​ឡើងវិញ​គ្រប់​វិស័យ​ការស្ដារ​ប្រព័ន្ធ​ច្បាប់​ក៏មាន​សកម្ម ភាពខ្លាំង​ក្លា​ណាស់ដែរ ។ រដ្ឋធម្មនុញ្ញ​សាធារណរដ្ឋ ប្រជាមានិត​កម្ពុជា​ឆ្នាំ ១៩៨១ អនុញ្ញាតឱ្យ​មានការ​បកស្រាយ​ច្បាប់​ដោយ​ក្រុមប្រឹក្សារដ្ឋ​ក្នុងឋានៈ ជា​អង្គការ​អចិន្ដ្រៃយ៍ របស់​រដ្ឋសភា ។ ចាប់ពី​ឆ្នាំ ១៩៨៩ ដល់ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ១៩៩៣ រដ្ឋធម្មនុញ្ញ​នៃ រដ្ឋ​កម្ពុជា​បាន ចែង​អំពី​ការបកស្រាយ ច្បាប់ ដោយ​គណៈកម្មាធិការ អចិន្ដ្រៃយ៍​រដ្ឋសភា ។ ប៉ុន្ដែ​នៅពេលនោះ​ការបកស្រាយ​រដ្ឋធម្មនុញ្ញ និង​ការត្រួតពិនិត្យ​ធម្មនុញ្ញភាព នៃ​ច្បាប់​ពុំទាន់​មាន នៅឡើយ ។ រដ្ឋធម្មនុញ្ញ​ថ្មី​ដែល​បានអនុម័ត​នៅ​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយ​សភាធម្មនុញ្ញ​ដែល​កើតចេញពី​ការបោះឆ្នោត​រៀបចំ​ដោយ​អង្គការ សហប្រជាជាតិ ពី​ឆ្នាំ ១៩៩៣ ត្រូវបាន​ប្រកាស​ឱ្យប្រើ​នៅ​ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ ។ នេះ​គឺជា​ការវិល​ត្រលប់​ទៅរក​ឥទ្ធិពល​ប​ស្ចឹ​ម​ប្រទេស​ជា ថ្មី​ម្ដងទៀត ។


ជំពូក XII ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​និយាយ​អំ​ពី “ ក្រុមប្រឹក្សាធម្មនុញ្ញ ” ដែលមាន​ចំណុច​ជាច្រើន​ធ្វើ​ឱ្យគេ​នឹកគិត​ទៅដល់​ក្រុមប្រឹក្សាធម្មនុញ្ញ​នៃ​ប្រទេស បារាំង ។ ប៉ុន្ដែ​ទោះជា​យ៉ាងណាក៏ដោយ ក៏​នៅមាន​ចំណុច​ខុសគ្នា ពី​បែប​បារាំង​ដែរ ពិសេស​ការពិនិត្យ​ធម្មនុញ្ញភាព នៃ​ច្បាប់​ក្រោយ​ពេលដែល​ច្បាប់​នោះ ត្រូវបាន ប្រកាស​ឱ្យប្រើ​ហើយ និង​សវនាការ​សាធារណៈ​នៅក្នុង​ការ​ជំនុំ​ជំ​រះ វិវាទ​ទាក់ទង និង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ ។ សវនាការ​សា ធា​រណៈ​នេះ មានចែង​នៅក្នុង​ច្បាប់​ស្ដីពី​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ដ្រ ដែល​បានប្រកាស​ឱ្យប្រើ​នៅ ថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៩៩៧ ។ គួរ​កត់​សំ គាល់​ដែរ​ថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ត្រូវបានធ្វើ​វិសោធនកម្ម ២លើក​មកហើយ លើក​ទី ១ នៅ​ថ្ងៃទី១៤ ខែ​កក្ដ​ដា ឆ្នាំ ១៩៩៤ ដើម្បី​ធ្វើ ប្រតិភូកម្ម​ព្រះ​ហ​ស្ថ​លេខា​ព្រះមហាក្សត្រ​ទៅជូន​ប្រមុខរដ្ឋស្ដីទី និង លើក​ទី ២ នៅ​ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៩៩៩ ដើម្បី​ប​ងើ់្ក​ត ព្រឹទ្ធសភា ។


Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top