Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅព្រឹកថ្ងៃអាទិត្យ ១៤កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង៩:០០នាទីព្រឹក នៅទីតាំងប្រមូលផ្ដុំក្រុមកីឡាករទូក ង ក្នុងខណ្ឌជ្រោយចង្វារ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់ថវិកាចំនួន១០លានរៀនដល់គណៈកម្មការទូក ង ខេត្តក្រចេះ ដើម្បីរួមចំណែកឧបត្ថម្ភជូនក្រុមកីឡាករទូក ង ខេត្តក្រចេះទាំងអស់ដែលនឹងត្រូវចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យប្រពៃណីជាតិ អុំទូក បណ្តែតប្រទីបនេះ។ អមដំណើរនាឱកាសនោះរួមមានថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃសាលារាជធានីភ្នំពេញ និងខេត្តក្រចេះ ព្រមទាំងគណ:កម្មការចំណុះទូក ង ខេត្តក្រចេះ។ នៅក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម បានមានប្រសាសន៍ថា ព្រះរាជពិធីបុណ្យប្រពៃណីជាតិ អុំទូក បណ្តែតប្រទីប នៅក្នុងឆ្នាំនេះ មានភាពអធិកអធម រៀបចំឡើងក្នុងស្ថានភាពដែលព្រះរាជាណាចក្រកម្ពុជាមានសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៉ឹម ឈុនលឹម ក៏បានផ្តាំផ្ញើផងដែរថា សុំឱ្យក្រុមកីឡាករទូក ង ប្រចាំខេត្តក្រចេះទាំងអស់ ថែទាំសុខភាព រក្សាអនាម័យល្អ និងខិតខំប្រឹងប្រែងយកជ័យជំនះជូនខេត្តក្រចេះទាំងមូល ដែលជាការរួមចំណែកលើកមុខមាត់ខេត្តក្រចេះឱ្យមានការទទួលស្គាល់កាន់តែខ្លាំងថែមទៀតលើវិស័យកីឡាទូក ង នេះ។ គូសបញ្ជាក់ថា ទូកអុំខេត្តក្រចេះសរុបមាន ២០ ទូក ក្នុងនោះមានទូកអុំខ្នាតពិសេស ៤ ទូក និងទូកអុំខ្នាតអន្តរជាតិចំនួន ១៦ ទូក និងមានកីឡាករសរុបចំនួន ៩៤៦ រូប (កីឡាករបម្រុង ២៩៩ រូប) ដែលនឹងត្រូវចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យប្រពៃណីជាតិ អុំទូក បណ្តែតប្រទីប នៅក្នុងឆ្នាំនេះ។
26 វិច្ចិកា 2023




Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top