Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia
  • សេចក្តីប្រកាសព័ត៌មាន លេខ ៦០/២០២០ អ.កបធ.សជណ ចុះថ្ងៃអង្គារ ១៥កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០

    29 ធ្នូ 2020

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃពុធ ១រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ៨:៣០នាទី នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ។

  • សេចក្តីប្រកាសព័ត៌មាន លេខៈ ៥៩/២០២០ អ.កបធ.សជណ ចុះថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០

    25 ធ្នូ 2020

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ក្រុមប្រឹក្សាធម្មនុញ្ញបានបិទបញ្ចប់នូវសំណុំរឿងចំនួន ៩៥បណ្តឹង របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយសុំលុបឈ្មោះប្រជាពលរដ្ឋចំនួន ២៧៣៣នាក់ ចេញពីបញ្ជីបោះឆ្នោតដំបូង។ បណ្ដឹងទាំង ៩៥នេះ បានសម្រេចនៅក្នុង សវនាការជាសាធារណៈ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០(២៨បណ្តឹង) ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ (២៣បណ្តឹង) និងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០(៤៤បណ្តឹង)។

  • សេចក្តីប្រកាសព័ត៌មាន លេខៈ ៥៧/២០២០ អ.កបធ.សជណ ចុះថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០

    25 ធ្នូ 2020

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ចាប់ពីម៉ោង ០៨និង៣០នាទី នៅអគារ «ស» វិមានរដ្ឋចំការមន ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញដែលមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការជាសាធារណៈ ដើម្បីពិនិត្យ និង សម្រេចលើបណ្តឹងចំនួន ៤៤ គឺសំណុំរឿងលេខ៤១៤/០៥៦/២០២០ ដល់លេខ៤៥៧/០៩៩/២០២០ ដែលជាបណ្តឹងរបស់ប្រជាពលរដ្ឋ(១រូប) និងជា បណ្តឹងរបស់សមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដោយប្តឹងសុំលុបឈ្មោះប្រជាពលរដ្ឋចំនួន ១១២៣រូប ចេញពីបញ្ជីបោះឆ្នោតដំបូង។

  • សេចក្តីប្រកាសព័ត៌មាន លេខៈ ៥៦/២០២០ អ.កបធ.សជណ ចុះថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០

    23 ធ្នូ 2020

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅព្រឹកថ្ងៃសុក្រ ១១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ចាប់ពីម៉ោង០៨និង៣០នាទី នៅអគារ «ស» វិមានរដ្ឋចំការមន ក្រុមប្រឹក្សា ជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញដែលមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះនឹងបើកសវនាការជាសាធារណៈ ដើម្បីពិនិត្យ និងសម្រេចលើសំណុំរឿងចំនួន ៤៤ គឺសំណុំរឿងលេខ៤១៤/០៥៦/២០២០ ដល់លេខ៤៥៧/០៩៩/២០២០ដែលជាបណ្តឹងរបស់ប្រជាពលរដ្ឋ(១រូប) និងជារបស់សមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។

  • សេចក្តីប្រកាសព័ត៌មាន លេខៈ ៥៥/២០២០ អ.កបធ.សជណ ចុះថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០

    23 ធ្នូ 2020

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅព្រឹកថ្ងៃពុធ ៩កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ០៨និង៣០នាទីនៅអគារ «ស» វិមានរដ្ឋចំការមន ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញដែលមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការជាសាធារណៈ ដើម្បីពិនិត្យ និង សម្រេចលើបណ្តឹងចំនួន២៣ គឺសំណុំរឿងលេខ​ ៣៩១/០៣៣/២០២០ ដល់លេខ៤១៣/០៥៥/២០២០ របស់សមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។ ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលបណ្តឹងទាំង២៣នេះ ដោយហេតុថា អ្នកប្តឹងបានបោះបង់បណ្តឹងរបស់ខ្លួន ដោយមិនចូលរួមសវនាការ។

  • សេចក្តីប្រកាសព័ត៌មាន លេខៈ ៥៣/២០២០ អ.កបធ.សជណ ចុះថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០

    22 ធ្នូ 2020

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅព្រឹកថ្ងៃអង្គារ ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ០៨និង៣០នាទី នៅអគារ «ស» វិមានរដ្ឋចំការមន ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញដែលមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការជាសាធារណៈ ដើម្បីពិនិត្យ និង សម្រេចលើសំណុំរឿងចំនួន ២៣ គឺសំណុំរឿងលេខ ៣៩១/០៣៣/២០២០ ដល់ លេខ៤១៣/០៥៥/២០២០ របស់សមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជា ធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។

  • សេចក្តីប្រកាសព័ត៌មាន លេខៈ ៥០/២០២០ អ.កបធ.សជណ ចុះថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០

    21 ធ្នូ 2020

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅព្រឹកថ្ងៃចន្ទ ៧កើត ខែបុស្ស ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ០៨និង៣០នាទី នៅអគារ «ស» វិមានរដ្ឋចំការមន ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញដែលមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនុំជម្រះបានបើកសវនាការជាសាធារណៈ ដើម្បីពិនិត្យ និង សម្រេចលើសំណុំរឿងចំនួន ២៨ គឺសំណុំរឿងលេខ៣៦៣/០០៥/២០២០ ដល់ លេខ៣៩០/០៣២/២០២០ របស់សមាជិក និងភ្នាក់ងារគណបក្សសម្ព័ន្ធដើម្បីប្រជា ធិបតេយ្យ ដែលបានប្តឹងតវ៉ានឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពាក់ព័ន្ធនឹងបញ្ជីបោះឆ្នោតដំបូង។

  • សេចក្តីប្រកាសព័ត៌មានលេខ ៤២/២០២០ អ.កបធ.សជណ ចុះថ្ងៃចន្ទ ១កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០

    16 វិច្ចិកា 2020

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃអង្គារ ២កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៨:៣០នាទី នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នឹងពិនិត្យ និងសម្រេចលើបណ្តឹងរបស់លោក ម៉ក តាំងយូ ប្តឹងជំទាស់នឹងសេចក្តីសម្រេចលេខ ០០១ ចុះថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

  • សេចក្តីប្រកាសព័ត៌មានលេខ ២០/២០២០ អ.កបធ.សជណ ចុះថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០

    27 មេសា 2020

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩:០០នាទី នៅសាលប្រជុំអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ។

  • សេចក្តីប្រកាសព័ត៌មានលេខ ១៨/២០២០ អ.កបធ.សជណ ចុះថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០

    23 មេសា 2020

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជន ជ្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩:០០នាទី នៅសាលប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ អគារ ស វិមានរដ្ឋចំការមន ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សុំពិនិត្យធម្មនុញ្ញភាពលើសេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន។

  • សេចក្តីប្រកាសព័ត៌មានលេខ ២៤/២០២០ អ.កបធ.សជណ ចុះថ្ងៃអង្គារ ១កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ២៤ ខែមីនា ឆ្នាំ២០២០

    24 មីនា 2020

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជន ជ្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ ចាប់ពីម៉ោង ៩:០០នាទី នៅសាលប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ អគារ ស វិមានរដ្ឋចំការមន ដើម្បីពិនិត្យ និងសម្រេចសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សុំពិនិត្យធម្មនុញ្ញភាពលើសេចក្តីព្រាងច្បាប់ស្តីពី ការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកទេស និងនវានុវត្តន៍

Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top