Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត


គឺជា​ស្ថាប័ន​កំពូល​មួយ ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ សម្រាប់​ការពារ​ការគោរព​រដ្ឋ​ធម្មនុញ្ញ បកស្រាយ​រដ្ឋធម្មនុញ្ញ និង ច្បាប់​ ដែល​រដ្ឋសភា​បានអនុម័ត និង ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់សព្វគ្រប់​ហើយ និង សម្រេច​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹង​ការបោះ​ឆ្នា​ត​ជ្រើសតាំង​តំណាងរាស្ដ្រ និង​ការបោះឆ្នោតជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា ។


* ក្រុមប្រឹក្សាធម្មនុញ្ញចាប់ដំណើរការពេញលក្ខណៈនៅថ្ងៃទី១៥ ខែមិថុនា​ ឆ្នាំ១៩៩៨។


* សមាសភាព​នៃ​ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​ប្រធាន ១ រូប និង​សមាជិក​ចំនួន ៨រូប ។ ប្រធាន​ត្រូវបានជ្រើសតាំងតាមការ បោះឆ្នោត​ ដោយសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ តាមមតិភាគច្រើនដាច់ខាត​ រៀងរាល់បីឆ្នាំម្តង ក្រោយ​ពីសមាជិកថ្មី ៣រូបចូលកាន់តំណែង។ ប្រធាន​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើ នឹង​ប្រធានរដ្ឋសភា។ សមាជិក​មាន​ឋានៈ និង​បុព្វសិទ្ធិ​ស្មើនឹង​អនុប្រធានរដ្ឋសភា។ ជាធម្មតា​អាណ​ត្ដិ​របស់​សមាជិក​គឺ ៩ ឆ្នាំ ប៉ុន្ដែ​សមាជិក​ចំនួន ៣រូប ត្រូវបាន​ជ្រើសតាំង ឬ​តែងតាំង​រាល់​បី​ឆ្នាំ​ម្ដង។ ក្នុង​អាណ​ត្ដិ​ទី១ ត្រូវបានតែងតាំង ឬ​ជ្រើសតាំង​សមាជិក​ ៣រូបសម្រាប់បីឆ្នាំ ៣រូប សម្រាប់ប្រាំមួយឆ្នាំ និង ៣រូប សម្រាប់ប្រាំបួនឆ្នាំ។ សមាជិក ៣រូប​តែងតាំង​ដោយព្រះមហាក្សត្រ​ផ្ទាល់ ៣រូប ជ្រើសតាំង​ដោយ​រដ្ឋសភា និង ៣រូប​ទៀត ជ្រើសតាំង​ដោយ​ឧត្ដមក្រុមប្រឹក្សា​នៃ​អង្គចៅក្រម។ សមាជិក​ទាំងអស់​ត្រូវ​បានតែងតាំង ឬ ជ្រើស​តាំងពី​ចំណោមឥស្សរជន ដែលមាន​ស​ញ្ជា​តិ​ខ្មែរ​ពី​កំណើត មាន​អាយុ​យ៉ាងតិច ៤៥ឆ្នាំ មានបទពិសោធន៍​ការងារ ​យ៉ាងតិច ១៥ឆ្នាំ និង មាន​សញ្ញាបត្រឧត្ដមសិក្សា​ឡើងទៅ ក្នុង​វិស័យ​ច្បាប់ រដ្ឋបាល ការទូត និង សេដ្ឋកិច្ច ។


* ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញ​មិនអាច​យក​បញ្ហា​ណាមួយ​ មក​ពិនិត្យ​ដោយ​ខ្លួនឯង​បានឡើយ ។ មានតែព្រះមហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិក​ព្រឹទ្ធសភា​មួយ​ភាគ​បួន និងតំណាងរាស្ដ្រ​មួយ​ភាគ​ដប់ ឬ​តុលាការ​ប៉ុណ្ណោះ ដែល​អាច​សុំ​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ពិនិត្យធម្មនុញ្ញភាពនៃ​ច្បាប់​បាន ។ ប្រជារាស្ដ្រ និង​គណបក្សនយោបាយ​អាចលើកសំណើ ឬ​ ប្ដឹងទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​តាម​លក្ខខណ្ឌ ដែលមាន​ចែង​ខាងក្រោយ។


ព្រះមហាក្សត្រ និង​ក្រុមប្រឹក្សាធម្មនុញ្ញ


* ព្រះមហាក្សត្រ​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះ​សេចក្ដីស្នើ​ទាំងឡាយ​ដែល​សុំ​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ។


* ការផ្ដើមគំនិត​សើរើ​ ឬ​ការផ្ដើមគំនិត​ធ្វើ​វិសោធនកម្ម​លើ​រដ្ឋធម្មនុញ្ញ​ ជា​សិទ្ធិ​របស់​ព្រះមហាក្សត្រ របស់​នាយករដ្ឋមន្ដ្រី និង​របស់​ប្រធានរដ្ឋសភា​តាម​សេចក្ដីស្នើ​របស់​តំណាងរាស្ដ្រ​មួយ​ភាគ​បួន​នៃ​ចំនួន​សមាជិក​រដ្ឋសភា​ទាំងមូល។



ក្រុមប្រឹក្សាធម្មនុញ្ញ និង ប្រជារាស្ដ្រ


* ប្រជារាស្ដ្រ​អាច​លើកឡើង​ប្ដឹងទៅ​តុលាការអំពី​បញ្ហា​អធម្មនុញ្ញភាព​នៃ​ច្បាប់ ឬ សេចក្ដីសម្រេច​របស់​ស្ថាប័ន​នានា​របស់​រដ្ឋ ដែលគេអះអាងថាប៉ះពាល់ដល់សិទ្ធិសេរីភាពជាសារវន្តរបស់គេតាមរយៈរឿងក្តីរបស់ខ្លួននៅតុលាការ។ តុលាការ​ថ្នាក់ក្រោម​បញ្ជូន​ពាក្យបណ្ដឹង​ខាងលើនេះ​ទៅ​តុលាការកំពូល ។ តុលាការ​កំពូល​ជា​អ្នក​បញ្ជូន​បណ្ដឹង​នោះ​បន្ដ​មក​ក្រុមប្រឹក្សាធម្មនុញ្ញ បើសិនជា​តុលាការ​កំពូល ​យល់ឃើញ​ថា​សម​ហេតុ​សម​ផល ។ បញ្ហា​ដែល​កើត ឡើង​នោះ ជា​បញ្ហា​បន្ទាន់​បង្ខំ​ដែល​តុលាការ​ទទួលបន្ទុក​ជំនុំជម្រះ​ត្រូវ​ផ្អាក​សិន ដោយ​រង់ចាំ​ចម្លើយ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ជាមុន ។


ក្នុងករណី​គ្មាន​រឿងក្ដី​ក៏ដោយ ប្រជារាស្ដ្រ​មាន​សិទ្ធិ​ប្ដឹង​សុំឱ្យ​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​ច្បាប់​ណា​ដែល​ប្រកាស​ឱ្យប្រើ​ហើយ ។ ប្រជារាស្ដ្រ​ត្រូវ​ប្ដឹង​តាមរយៈ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន ឬតំណាងរាស្ដ្រ​ចំនួន​មួយ​ភាគ​ដប់ ។


ក្រុមប្រឹក្សាធម្មនុញ្ញ​មាន​សិទ្ធិ​ពិនិត្យ និង សម្រេច​ជូន​ ប្រជារាស្ដ្រ​អំពី​ករណី​វិវាទកម្ម​ទាក់ទង​នឹងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ដ្រ និង សមាជិកព្រឹទ្ធសភា​ក្នុងករណី​ដែល​ប្រជារាស្ដ្រ​មិន​សុខ​ចិ​ត្ដ​នឹង ​សេចក្ដីសម្រេច​របស់គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ។



ក្រុមប្រឹក្សាធម្មនុញ្ញ និង គណបក្សនយោបាយ


* ក្រុមប្រឹក្សាធម្មនុញ្ញ​ពិនិត្យ និង សម្រេចជូនគណបក្សនយោបាយ តាមបណ្តឹងផ្ទាល់ (បណ្តឹងនេះធ្វើបានតែក្នុងរយៈពេល ៧២ម៉ោង យ៉ាងយូរបន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោត បណ្តោះអាសន្ន) ឬតាមបណ្តឹងឧទ្ធរណ៍មិនសុខចិត្តនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្នុងវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត និង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។


* ក្នុងការដោះស្រាយវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ការដោះស្រាយបណ្តឹងតវ៉ា ឬបណ្តឹងជំទាស់នឹងបញ្ជីដំបូងនៃការចុះឈ្មោះបោះឆ្នោត និង ការដោះស្រាយបណ្តឹងក្នុងពេលឃោសនាបោះឆ្នោតក្រុមប្រឹក្សាធម្មនុញ្ញបំពេញតួនាទីដូចតុលាការ។




ក្រុមប្រឹក្សាធម្មនុញ្ញ​ និង បកស្រាយ/ការពិនិត្យធម្មនុញ្ញភាព


* ក្រុមប្រឹក្សាធម្មនុញ្ញ​បកស្រាយ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ​ក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យធម្មនុញ្ញភាពតាមសំណើពីព្រះ មហាក្សត្រ ប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា នាយករដ្ឋមន្ដ្រី សមាជិក​ព្រឹទ្ធសភា​ចំនួន​មួយ​ភាគ​បួន តំណាងរាស្ដ្រ​មួយ​ភាគ​ដប់ ឬ​តុលាការ។


* ក្រុមប្រឹក្សាធម្មនុញ្ញ​អាច​ពិនិត្យ​ជា​អាទិកាល(១) ឬបច្ឆាកាល(២) នូវ​ធម្មនុញ្ញភាព​នៃ​ច្បាប់ក្នុង​លក្ខខណ្ឌ​ខាងលើនេះ លើកលែងតែ​ច្បាប់រៀបចំ​អង្គការ បទបញ្ជាផ្ទៃក្នុង​ព្រឹទ្ធសភា បទបញ្ជាផ្ទៃក្នុង​រដ្ឋសភា និង វិសោធនកម្មច្បាប់រៀបចំអង្គការ បទបញ្ជាផ្ទៃក្នុងទាំងនោះ ដែល​ត្រូវតែ​ពិនិត្យ​មុននឹង ​ប្រកាស​ឱ្យប្រើ ឬ មុននឹង​ដាក់អោយ​អនុវត្ដ​ន៍ ។



ក្រុមប្រឹក្សាធម្មនុញ្ញ និង អធិបតេយ្យ​ជាតិ


ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អង្គការ​តែមួយគត់ ដែលមាន​សមត្ថកិច្ច​ស​ម្រេច​ពី​មោឃភាពនៃ​ការអនុម័ត​ទាំងឡាយ​របស់​រដ្ឋសភា ដែល​ផ្ទុយ​នឹង​គោលការណ៍​រក្សាការពារ ឯករាជ្យ អធិបតេយ្យ បូរណភាព​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ដែលនាំឱ្យ​ប៉ះពាល់​ដល់​ឯកភាព​នយោបាយ ឬ ការគ្រប់គ្រង​រដ្ឋបាល​របស់ប្រទេសជាតិ។


សេចក្ដី​ស​ម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ជា​សេចក្ដីសម្រេច​បិទផ្លូវ​តវ៉ា ហើយ​មាន​អានុភាព​អនុវត្ដ​ទៅលើ​គ្រប់​អំណាច​ទាំងអស់ ដែល​មានចែង​ក្នុងរដ្ឋធម្មនុញ្ញ ។


លទ្ធផល​សម្រេចបាន


ក្នុង​ឆ្នាំ ពិគ្រោះ​មតិនិងសំណើផ្សេងៗ វិវាទបោះឆ្នោត បកស្រាយ ពិនិត្យធម្មនុញ្ញភាព សំណើ​មិន​ចូលសមត្ថកិច្ច ឬ​ខុស​ទម្រង់ សរុប
រដ្ឋធម្មនុញ្ញ ច្បាប់
1998 01 27 06 34
1999 02 11 01 14
2000 02 03 05 10
2001 01 02 04 02 09
2002 02 02 01 04 09
2003 02 10 01 02 01 04 20
2004 01 09 03 13
2005 03 01 04 02 10
2006 01 05 11 01 18
2007 01 03 03 02 09
2008 01 18 02 01 22
2009 01 02 04 07
2010 01 02 02 03 08
2011 02 06 06 14
2012 04 01 5
2013 39 05 03 47
2014 02 06 02 10
2015 01 05 06
2016 02 01 03
2017 23 09 01 33
2018 01 01 04 06
2019 03 03
2020 10 03 01 14
2021 01 02 03
2022 01 01 02 04
2023 (3) 04 05 09
សរុប 15 148 11 10 104 52 340

ទំនាក់ទំនង​អន្ដរជាតិ

ក្រុមប្រឹក្សាធម្មនុញ្ញ

- ជា​សមាជិក​នៃ​សមាគម​តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស ប្រើ​ភាសា​បារាំង (ACCPUF) ចាប់ពី​ឆ្នាំ ១៩៩៨ ។

- ជា​សមាជិក​ការិយាល័យនៃសមាគមតុលាការធម្មនុញ្ញនៃប្រទេសប្រើភាសាបារាំង (ACCPUF) ចាប់ពី ឆ្នាំ២០១២ និងជាហេរញិក ពីឆ្នាំ២០១៥។

- ជា​សមាជិក​សន្និសីទពិភពលោកនៃយុត្តិធម៌ធម្មនុញ្ញ ចាប់ពីឆ្នាំ២០១៤។


ទំនាក់​ទំនងជា​មួយក្រុម​ប្រឹក្សា​ធម្មនុញ្ញ

• អ្នកនាំពាក្យ

- ឯកឧត្ដម តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ

  ទូរស័ព្ទ ៖ ០១២​ ៥៧៧ ១២២
  អ៊ីមែល ៖ ratana.taing@gmail.com

- ឯកឧត្ដម ព្រហ្ម វិចិត្រអក្ខរា អគ្គលេខាធិការរង ទទួលបន្ទុកសេវាច្បាប់ និងបច្ចេកទេស

  ទូរស័ព្ទ ៖ ០១២ ៦៣៣ ៩៣៣
  អ៊ីមែល ៖ vichethakara_prom@yahoo.com

• អគ្គលេខាធិការដ្ឋាន ៖

  - អគ្គលេខាធិការ ទូរស័ព្ទ ៖ ០១២​ ៥៧៧ ១២២
  - អគ្គលេខាធិការរង ទទួលបន្ទុកការងាររដ្ឋបាល-ហិរញ្ញកិច្ច ទូរស័ព្ទ ០៩២ ៦៥៥ ៥៥៨
  - អគ្គលេខាធិការរង ទទួលបន្ទុកសេវាច្បាប់ និងបច្ចេកទេស ទូរស័ព្ទ ០១២ ៦៣៣ ៩៣៣
• អាស័យដ្ឋាន​ ៖ អាគារ (ស) វិមានរដ្ឋចំការមន , រាធានីភ្នំពេញ
• ទូរស័ព្ទ ៖ ០២៣ ៧២០ ៩១២
• ហ្វាក់ ៖ (៨៥៥) ២៣ ៧២៦ ០៣១ / ២៣ ៧២០ ៩១២
• អ៊ីមែល ៖ info@ccc.gov.kh
• Website :http://www.ccc.gov.kh

• ឯកសារ​ផ្សព្វផ្សាយ ៖

- រដ្ឋធម្មនុញ្ញ
- ព្រឹ​ត្ដិ​ប​ត្រ​សេចក្ដីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ
- សៀវភៅ​ស្ដីពី​ប្រ​វ​ត្ដិ និង សកម្មភាព​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ
- ឯកសារ​បង្ហាញ​អំពី​ក្រុមប្រឹក្សាធម្មនុញ្ញ ៣ ភាសា
- ទស្សនាវដ្តីក្រុមប្រឹក្សាធម្មនុញ្ញ

(១)- អា​ទិ​កាល ៖ ពេលមុន (មុន​ប្រកាស​ឱ្យប្រើ)
(២)- បច្ឆា​កាល ៖ ពេល​ខាងក្រោយ (ក្រោយពី​ប្រកាស​ឱ្យប្រើ)
(៣)-​ ទិន្នន័យគិតត្រឹមថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣
Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top