Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត

- ព្រះមហាក្សត្រទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញចំពោះសេចក្ដីស្នើទាំងឡាយ ដែលសុំធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញ។


- ក្រុមប្រឹក្សាធម្មនុញ្ញមានសមត្ថកិច្ចធានាការពារការគោរពរដ្ឋធម្មនុញ្ញ បកស្រាយរដ្ឋធម្មនុញ្ញនិងច្បាប់ ដែលរដ្ឋសភាបានអនុម័ត និង ព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ហើយ ក្នុងក្របខ័ណ្ឌនៃការត្រួតពិនិត្យធម្មនុញ្ញភាព។


- ក្រុមប្រឹក្សាធម្មនុញ្ញមានសិទ្ធិពិនិត្យនិងសម្រេចអំពីករណីវិវាទកម្មទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ និង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា។


- ក្រុមប្រឹក្សាធម្មនុញ្ញជាអង្គការតែមួយគត់ ដែលមានសមត្ថកិច្ចសម្រេចពីមោឃភាពនិងចាត់ទុកជាអសារសូន្យ ចំពោះការអនុម័តទាំងឡាយរបស់រដ្ឋសភា ដែលផ្ទុយនឹងគោលការណ៍រក្សាការពារឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ហើយដែលនាំឱ្យប៉ះពាល់ដល់ឯកភាពនយោបាយ ឬការគ្រប់គ្រងរដ្ឋបាលរបស់ប្រទេសជាតិ។


- ប្រជារាស្ដ្រមានសិទ្ធិប្ដឹងអំពីអធម្មនុញ្ញភាពនៃច្បាប់ ឬសុំឱ្យបកស្រាយច្បាប់ ទៅក្រុមប្រឹក្សាធម្មនុញ្ញបាន តាមរយៈប្រធានរដ្ឋសភា ឬតំណាងរាស្ដ្រចំនួនមួយភាគដប់ ឬប្រធានព្រឹទ្ធសភា ឬសមាជិកព្រឹទ្ធសភាចំនួនមួយភាគបួន។


- បុគ្គលដែលជាប់ពាក់ព័ន្ធក្នុងរឿងក្ដីណាមួយ ហើយរឿងក្ដីនោះឡើងដល់តុលាការ បុគ្គលនោះអាចលើកអំពីអធម្មនុញ្ញភាព នៃបទប្បញ្ញត្ដិណាមួយនៃច្បាប់ ឬសេចក្ដីសម្រេចរបស់ស្ថាប័ននានារបស់រដ្ឋ ដែលគេអះអាងថាប៉ះពាល់ដល់សិទ្ធិសេរីភាពជាសារវន្ដណាមួយរបស់គេជូនតុលាការបាន។ បើតុលាការយល់ឃើញថា ការលើកឡើងមានមូលដ្ឋានគ្រប់គ្រាន់ ត្រូវលើកករណីនេះទៅតុលាការកំពូលក្នុងរយៈពេល ១០ថ្ងៃយ៉ាងយូរ។ តុលាការកំពូលត្រូវចាត់ការពិនិត្យនិងប្តឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល ១៥ថ្ងៃយ៉ាងយូរ លើកលែងតែក្នុងករណីតុលាការកំពូលយល់ឃើញថា ពាក្យប្តឹងតវ៉ានោះមិនអាចទទួលយកបាន។


អ្នកមានសិទ្ធិ/គុណវុឌ្ឍិ ក្នុងការធ្វើសំណើ ឬ បណ្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ


ក្រុមប្រឹក្សាធម្មនុញ្ញទទួលពិនិត្យដោះស្រាយសំណើ ឬបណ្ដឹង ជានិច្ចកាលតាមរយៈការស្នើសុំពីអ្នកមានសិទ្ធិ/គុណវុឌ្ឍិដែលមានចែងក្នុងច្បាប់។ ក្នុងន័យនេះ ជាគោលការណ៍ ក្រុមប្រឹក្សាធម្មនុញ្ញមិនអាចលើកយកបញ្ហាណាមួយមកពិនិត្យដោយខ្លួនឯងបានទេ ។ អ្នកដែលមានសិទ្ធិ/គុណវុឌ្ឍិក្នុងការធ្វើបណ្ដឹង ឬលើកសំណើ ត្រូវបានបែងចែកដោយឡែកៗទៅតាមប្រភេទនិងកម្មវត្ថុនៃបណ្ដឹង ឬសំណើ ដូចមានខាងក្រោម ៖


ក.អ្នកមានសិទ្ធិ/គុណវុឌ្ឍិ ក្នុងការធ្វើសំណើសុំពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ការបកស្រាយរដ្ឋធម្មនុញ្ញនិងច្បាប់ និង បទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា ឬ ព្រឹទ្ធសភា ៖


ប្រភេទ កម្មវត្ថុ​នៃ​សំណើ សមាសភាពអ្នកមានសិទ្ធិ/គុណវុឌ្ឍិក្នុងការធ្វើសំណើ
១.ពិនិត្យធម្មនុញ្ញភាព ជាអាទិកាល (មុនពេលដែលច្បាប់ប្រកាសឱ្យប្រើ)
ក.មិន​ដាច់ខាត
- ច្បាប់ពាក់ព័ន្ធនឹងការផ្ដល់សច្ចាប័នលើលិខិតុបករណ៍អន្ដរជាតិ
- ច្បាប់ធម្មតាក្រៅពីច្បាប់រៀបចំអង្គការ
- ព្រះមហាក្សត្រ
- ប្រធានព្រឹទ្ធសភា
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្ដ្រី
- តំណាងរាស្ដ្រ ចំនួន ១ ភាគ ១០
- សមាជិក​ព្រឹទ្ធសភា ចំនួន ១ ភាគ ៤
ខ.ជាដាច់ខាត
- បទបញ្ជាផ្ទៃក្នុង វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា
- បទបញ្ជាផ្ទៃក្នុង វិសោធនកម្មបទបញ្ជាផ្ទៃក្នុងរបស់រដ្ឋសភា
- ច្បាប់រៀបចំអង្គការនិងវិសោធនកម្មច្បាប់រៀបចំអង្គការ
- ប្រធាន​ព្រឺទ្ធសភា
- ប្រធានរដ្ឋសភា
២.ពិនិត្យធម្មនុញ្ញភាព ជាបច្ឆាកាល (ក្រោយពេលដែលច្បាប់ ប្រកាសឱ្យប្រើ )
- ច្បាប់ដែលនៅជាធរមាន
- បទបញ្ជាផ្ទៃក្នុងរបស់ព្រឹទ្ធសភា និង រដ្ឋសភា
៣.បកស្រាយ
- រដ្ឋធម្មនុញ្ញ
- ច្បាប់ដែលនៅជាធរមាន
- បទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា និង រដ្ឋសភា
- ព្រះមហាក្សត្រ
- ប្រធានព្រឹទ្ធសភា
- ប្រធានរដ្ឋសភា
- នាយករដ្ឋមន្ដ្រី
- តំណាងរាស្ដ្រ ចំនួន ១ ភាគ ១០
- សមាជិក​ព្រឹទ្ធសភា ចំនួន ១ ភាគ ៤
- តុលាការ
- ប្រជារាស្ដ្រមានសិទ្ធធ្វើសំណើ ប៉ុន្ដែពុំដោយផ្ទាល់ទេ ត្រូវឆ្លងតាមរយៈប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា សមាជិកព្រឹទ្ធសភាចំនួន ១ភាគ៤ តំណាងរាស្ដ្រចំនួន ១ភាគ១០

ខ. អ្នកមានសិទ្ធិ/គុណវុឌ្ឍិ ក្នុងការប្តឹងតវ៉ាឬប្តឹងជំទាស់ ដែលទាក់ទងនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ និង ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា


ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យនិងសម្រេចលើបណ្ដឹងតវ៉ា ឬបណ្តឹងជំទាស់ទៅនឹងសេចក្ដីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គជប) តែប៉ុណ្ណោះ លើកលែងតែករណីប្ដឹងតវ៉ាអំពីលទ្ធផល បោះឆ្នោតបណ្ដោះអាសន្ន ទើបបុគ្គល ឬគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត អាចដាក់បណ្ដឹងដោយផ្ទាល់ទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល ៧២ម៉ោង បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ក្នុងករណីដែលបណ្ដឹងនេះមិនបានដាក់ប្ដឹងទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។


ប្រភេទ កម្មវត្ថុនៃបណ្ដឹង សមាសភាពអ្នកមានសិទ្ធិ/គុណវុឌ្ឍិក្នុងការធ្វើ/ដាក់បណ្ដឹង
១-ប្តឹងតវ៉ាអំពីការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនិងបញ្ជី បេក្ខជនឈរឈ្មោះ នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សាមីខ្លួន ឬសាមីគណបក្សនយោបាយ (៥ថ្ងៃយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលលិខិតជូនដំណឹងបដិសេធពី គ.ជ.ប។ ក្រុមប្រឹក្សា ធម្មនុញ្ញពិនិត្យសម្រេច ក្នុងរយៈពេល១០ថ្ងៃ យ៉ាងយូរបន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង)
២-ប្តឹងតវ៉ានឹងការសុំចុះឈ្មោះបោះឆ្នោត សាមីខ្លួន ឬអ្នកតំណាង (៥ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃទទួលលិខិតជូនដំណឹងបដិសេធពី គ.ជ.ប។ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចក្នុង រយៈពេល ១០ថ្ងៃ យ៉ាងយូរបន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង)
៣-ប្តឹងតវ៉ាឬជំទាស់នឹងបញ្ជីបោះឆ្នោតដំបូង
ជនណាក៏ដោយ ឬសាមីខ្លួន ឬអ្នកតំណាង (៥ថ្ងៃយ៉ាងយូរបន្ទាប់ពីថ្ងៃទទួលលិខិតជូនដំណឹងបដិសេធពី គ.ជ.ប។ ក្រុមប្រឹក្សាធម្មនុញ្ញសម្រេចក្នុង រយៈពេល ១០ថ្ងៃ យ៉ាងយូរបន្ទាប់ពីថ្ងៃបានទទួលពាក្យបណ្ដឹង)
៤-ប្តឹងតវ៉ាអំពីលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន ៖
+ ប្តឹងតវ៉ាពីលទ្ធផលមួយផ្នែក ឬលទ្ធផលទាំងអស់ដោយផ្ទាល់ទៅក្រុមប្រឹក្សាធម្មនុញ្ញក្នុងរយៈពេល ៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីការប្រកាសលទ្ធផលបោះឆ្នោតបណ្ដោះអាសន្ន
+ប្តឹងតវ៉ានឹងសេចក្ដីសម្រេចរបស់ គ.ជ.ប ក្នុងរយៈពេល ៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីថ្ងៃបានទទួលលិខិតជូនដំណឹងបដិសេធរបស់ គ.ជ.ប
គណបក្សនយោបាយដែលបានឈរឈ្មោះបោះឆ្នោត (ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសម្រេចក្នុងរយៈពេល ១០ថ្ងៃ ទៅ ២០ថ្ងៃ យ៉ាងយូរបន្ទាប់ពីទទួលពាក្យបណ្ដឹង)
៥-ប្តឹងតវ៉ាទៅនឹងសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលដាក់ពិន័យចំពោះគ្រប់អំពើបំពាននឹងជំពូកទី១០ នៃច្បាប់ស្តីពីការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្ត្រ
បុគ្គលដែលរងឥទ្ធិពលដោយផ្ទាល់ពីសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (៧២ម៉ោងយ៉ាងយូរ បន្ទាប់ពីថ្ងៃទទួលបានសេចក្តីសម្រេច គ.ជ.ប។ ក្រុមប្រឹក្សាធម្មនុញ្ញពិនិត្យសម្រេចក្នុងរយៈពេល ១០ថ្ងៃ បន្ទាប់ពីថ្ងៃទទួលបានពាក្យបណ្ដឹង)

Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top