Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត

១- សមាសភាព


• ចំនួនសមាជិកទាំងអស់ ៖ ៩រូប
• ស្ថាប័នមានអំណាចតែងតាំង និង ជ្រើសតាំង
 - ព្រះមហាក្សត្រតែងតាំង ៣រូប តាមព្រះរាជក្រឹត្យ
 - ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម បោះឆ្នោតជ្រើសតាំង ៣រូប ដែលបន្ទាប់មក ត្រូវបានតែងតាំង ដោយព្រះរាជក្រឹត្យ
 - រដ្ឋសភា បោះឆ្នោតជ្រើសតាំង ៣រូប ដែលបន្ទាប់មកត្រូវបានតែងតាំងដោយ ព្រះរាជក្រឹត្យ
• ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ

ប្រធានក្រុមប្រឹក្សាធម្មនុញ្ញត្រូវបានជ្រើសតាំងទ្បើងតាមការបោះឆ្នោត ដោយសមាជិក ក្រុមប្រឹក្សាធម្មនុញ្ញរៀងរាល់ ៣ឆ្នាំម្ដង តាមមតិភាគច្រើនដាច់ខាត នៃសមាជិកទាំងមូល បន្ទាប់ពីសមាជិកថ្មី ៣រូប ចូលកាន់តំណែង ។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញចាស់អាចត្រូវបានជ្រើសតាំងជាថ្មីបាន ។

• លក្ខណៈសម្បត្ដិរបស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ
សមាជិកសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវបានជ្រើសរើសក្នុងចំណោមឥស្សរជនដែល ៖
 - មានសញ្ជាតិខ្មែរពីកំណើត
 - មានអាយុយ៉ាងតិច ៤៥ ឆ្នាំ
 - មានបទពិសោធន៍ក្នុងកាងារយ៉ាងតិច ១៥ ឆ្នាំ
 - មានសញ្ញាប្រ័តចាប់ពីឧត្ដមសិក្សាទ្បើងទៅខាងច្បាប់ រដ្ឋបាល ខាងការទូត ឬ ខាងសេដ្ឋកិច្ច ។
• អណត្ដិ ៩ ឆ្នាំ
• ការតែងតាំង និង ជ្រើសតាំងជាថ្មី្ញ

ក្នុងរយៈពេល ៣ឆ្នាំម្ដង សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ៣រូប ត្រូវផ្លាស់ប្ដូរ និង តែងតាំង ជាថ្មី គឺតែងតាំងដោយព្រះមហាក្សត្រ ១រូប ជ្រើសតាំងដោយ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ១រូប និង ជ្រើសតាំងដោយរដ្ឋសភា ១រូប ។ នៅអាណត្ដិទី១ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញត្រូវមានសមាជិក ៣រូប តែងតាំង និង ជ្រើសតាំងសម្រាប់រយៈពេល ៣ឆ្នាំ ៣រូប តែងតាំង និង ជ្រើសតាំងសម្រាប់ រយៈពេល ៦ឆ្នាំ និង ៣រូបតែងតាំង និង ជ្រើសតាំងសម្រាប់ រយៈពេល ៩ ឆ្នាំ ។ សមាជិកមកជំនួសថ្មី ដែលអាណត្ដិ មានរយៈពេលតិចជាង ឬ ស្មើនឹង ៣ឆ្នាំ អាចត្រូវតែងតាំង ឬ ជ្រើសតាំងសម្រាប់មួយអាណត្ដិ ទៀតបាន។

• មុខងារសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានវិសមិតភាពជាមួយសកម្មភាព ទាំងអស់នៅក្នុងមុខងារសាធារណៈ និង មុខងារជា ៖
 - សមាជិកព្រឹទ្ធសភា
 - តំណាងរាស្ដ្រ
 - សមាជិករាជរដ្ឋាភិបាល
 - ប្រធាន និង អនុប្រធានគណបក្សនយោបាយ
 - ប្រធាន និង អនុប្រធានសហជីព
 - ចៅក្រមក្នុងមុខតំណែង
 នៅក្នុងអាណត្ដិរបស់ខ្លួន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវបំពេញតំណែង ឬ មុខរបរណា មួយផ្សេងទៀតទ្បើយ។
• អភ័យឯកសិទ្ធិ

សមាជិកក្រុមប្រឹក្សាធម្មនុញ្ញមិនត្រូវទទួលខុសត្រូវខាងបទព្រហ្មទណ្ឌ ឬ បទរដ្ឋប្បវេណីណាមួយ ចំពោះការសម្រេចដែលបានធ្វើទ្បើងនៅពេលបំពេញ ភារកិច្ចជាសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទ្បើយ ។

• ឋានៈ និងបុព្វសិទ្ធិ
 - ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈ និង បុព្វសិទ្ធិស្មើនឹងប្រធានរដ្ឋសភា
 - សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ មានឋានៈ និង បុព្វសិទ្ធិស្មើនឹងអនុប្រធានរដ្ឋសភា
• ការដកចេញពីតំណែង

ការសម្រេចដកសមាជិកក្រុមប្រឹក្សាធម្មនុញ្ញណាមួយពីតំណែង តម្រូវឱ្យមានការយល់ព្រមពី សមាជិកក្រុមប្រឹក្សាធម្មនុញ្ញចំនួន ពីរភាគបី នៃចំនួន សមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល នៅក្នុង សវនាការមិនសាធារណៈ និង ដោយមានវត្ដមានរបស់សាមីខ្លួន ។ ក្រុមប្រឹក្សាធម្មនុញ្ញអាចដកចេញពី តំណែងនូវសមាជិកណាដែលមាន វិសមិតភាពមុខតំណែង ឬ ដែលមិនបានមកប្រជុំលើសពី៣ដងផ្ទួនៗគ្នា ដោយឥតជូនដំណឹងជាមុន ឬ ដែលមិនអាច បំពេញមុខងារជារៀងរហូតបាន ដោយបាត់បង់សមត្ថភាព ខាងបញ្ញា ឬ រូបកាយជាអចិន្ដ្រៃយ៍ ។

• ប្រាក់សោធននិវត្ដន៍

អតីតសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ទទួលប្រាក់សោធននិវត្ដន៍ប្រចាំខែ ស្របតាមលក្ខខណ្ឌ និង រូបមន្ដសម្រាប់គណនារៀបចំរបបសោធននិវត្ដន៍ របស់អតីតតំណាងរាស្ដ្រ ។

២- នីតិវិធី

• កូរ៉ុម : ៥ លើ ៩រូប យ៉ាងតិច

កិច្ចប្រជុំនៃក្រុមប្រឹក្សាធម្មនុញ្ញអាចចាត់ទុកជាបានការ លុះត្រាតែមានសមាជិកចំនួន ៥រូប យ៉ាងតិច ចូលរួមប្រជុំតាមការ កោះអញ្ជើញរបស់ប្រធាន ក្រុមប្រឹក្សាធម្មនុញ្ញ ឬ ដោយសមាជិកដែលមាន អាយុច្រើនជាងគេ បើប្រធានមានធុរៈមិនអាចធ្វើបាន ។ ការកោះប្រជុំ និង ការដឹកនាំអង្គប្រជុំលើកទី១ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវធ្វើឡើងដោយសមាជិក ដែលមានអាយុច្រើនជាងគេ ដែលបានធ្វើសច្ចា ប្រណិធាន និង ដែលមានអវត្ដមាន (ដើម្បីជ្រើស តាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ) ។

• បទបញ្ជាផ្ទៃក្នុងៈ

បទបញ្ជាផ្ទៃក្នុងត្រូវបានអនុម័តដោយមតិភាគច្រើនដាច់ខាត នៃសមាជិកក្រុមប្រឹក្សា ធម្មនុញ្ញ ទាំងមូល។ បទបញ្ជានេះកំណត់អំពី នីតិវិធីផ្ទៃក្នុងរបស់ ក្រុមប្រឹក្សា ធម្មនុញ្ញ។ សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ចែកជា ៣ក្រុម ដែលមួយក្រុមមានសមាជិក ៣រូប មកពីប្រភពតែងតាំង និង ជ្រើសតាំងទាំង៣ ។ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចាត់តាំងសមាជិកម្នាក់ នៃក្រុមណាមួយជាសមាជិករាយការណ៍សម្រាប់ករណី នីមួយៗ ។

• សម័យប្រជុំបឋម និងសម័យប្រជុំពេញអង្គ

- ក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញដែលបានទទួលការចាត់តាំង ធ្វើការពិភាក្សាអំពី ការវិភាគ និង ទស្សនៈដែលសមាជិករាយការណ៍បានលើកជូន ។ ក្រោយពី ក្រុមបានពិភាក្សា ចប់សព្វគ្រប់ហើយ ទោះបីការពិភាក្សានោះ ពុំបានចុះសម្រុង គ្នាក៏ដោយ សមាជិករាយការណ៍ ត្រូវដាក់របាយការណ៍របស់ខ្លួនជូន សម័យប្រជុំបឋម នៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានកំណត់ កាលបរិច្ឆេទដោយ ប្រធានរួចហើយ ។
- សម័យប្រជុំបឋមគឺជាការប្រជុំរៀបចំសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែល សមាជិកម្នាក់ៗ អាចបញ្ចេញយោបល់របស់ខ្លួនប៉ុន្ដែពុំមានការ អនុម័តទេ ។ នៅក្នុងអង្គប្រជុំនេះគេអាចដឹងបានអំពី និន្នាការស្រប ឬ មិនស្របទៅនឹង សំណុំរឿងដែលបានពិនិត្យ ។
- ដំណាក់កាលចុងក្រោយគឺសម័យប្រជុំពេញអង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលនឹង ចេញសេចក្ដីសម្រេចតាមមតិភាគច្រើនដាច់ខាត នៃចំនួនសមាជិក ទាំងមូល ។ សម័យប្រជុំពេញអង្គនេះក៏អាចប្រែរូប ទៅជាសវនការជំនុំជម្រះជាសាធារណៈដែរ នៅក្នុងករណីខ្លះ ដែលមានចែងដោយច្បាប់ស្ដីពីការ បោះឆ្នោត ជ្រើសតាំង តំណាងរាស្ដ្រ ។
- គ្រប់កិច្ចពិភាក្សាទាំងអស់នៅក្នុងអង្គប្រជុំទាំងនោះ ត្រូវចុះក្នុងកំណត់ហេតុ រៀបចំដោយ គណៈលេខាធិការ ដែលដឹកនាំដោយអគ្គលេខាធិការ ឬ អគ្គលេខាធិការរង ។

• ការសម្ងាត់នៃការពិភាក្សាអនុម័ត

សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវរក្សាការសម្ងាត់ក្នុងការពិភាក្សា និង ការបោះឆ្នោត ហើយ មិនត្រូវបញ្ចេញយោបល់របស់ខ្លួននៅក្រៅអង្គប្រជុំទេ ។


• សុពលភាពនៃសេចក្ដីសម្រេច

ក្រុមប្រឹក្សាធម្មនុញ្ញត្រូវសម្រេចសេចក្ដីតាមមតិភាគច្រើនដាច់ខាត នៃសមាជិក ទាំងមូល (៥ សម្លេង ) លើកលែងតែការដកតំណែង សមាជិក ក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវសម្រេចតាមមតិភាគ ច្រើនពីរភាគបីនៃសមាជិកទាំងមូល (៦ សម្លេង ) ។


• នីតិវិធីអនុវត្ដចំពោះមុខភាគី : គឺអនុវត្ដនៅតែក្នុងសវនាការជាសាធារណៈទេ ។
• មធ្យោបាយការពារខ្លួន ៖ផ្ទាល់មាត់ ឬ លាយលក្ខអក្សរ ។
• គ្រប់ករណីទាំងអស់ដែលប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ មិនតម្រូវឱ្យបង់ប្រាក់ទេ។
Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top