Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅព្រឹកថ្ងៃពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅសាលសន្និសីទក្រុមប្រឹក្សាធម្មនុញ្ញ អគារ ស វិមានរដ្ឋចំការមន ឯកឧត្តម តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញជាអធិបតីបិទវគ្គចែករំលែកចំណេះដឹងព័ត៌មានវិទ្យា ជូនមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ចំនួន២៩រូប ដែលបានខិតខំសិក្សាដោយជោគជ័យចំនួន ៣៣ម៉ោង ពីថ្ងៃទី០២ ខែឧសភា ដល់ថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៤ ។ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបង្កើតវគ្គសិក្សានេះឡើង ដោយគោរពតាមគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងបន្ថែមផ្នែកព័ត៌មានវិទ្យាជូនមន្ត្រីរាជការ ដើម្បីប្រែក្លាយខ្លួនជាពលរដ្ឋឌីជីថល ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ឆ្នាំ២០២៣-២០២៨ បញ្ចកោណទី៥ «ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល»។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអគ្គលេខាធិការ បានផ្តល់កិត្តិយសអញ្ជើញចែកលិខិតថ្លែងអំណរគុណដល់គ្រូសម្របសម្រួល គ្រូបង្គោល មន្ត្រីសម្របសម្រួល និងសិក្ខាកាមចំនួន ២៩រូប។
10 កក្កដា 2024




Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top