Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

  នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នាតុលាការធម្មនុញ្ញសហព័ន្ធរុស្សុី ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមសន្និសីទអន្តរជាតិនៃតុលាការធម្មនុញ្ញសហព័ន្ធរុស្ស៊ី ក្រោមប្រធានបទ “ការការពារសិទ្ធិ និងការពិនិត្យធម្មនុញ្ញភាព” នាទីក្រុង St. Petersburg ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។            នៅក្នុងសន្និសីទអន្តរជាតិនាថ្ងៃនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានបានថ្លែងបទអន្តរាគមន៍ពិសេសចែករំលែកអំពីសមត្ថកិច្ចនិងពិសោធន៍របស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការលើកកម្ពស់និងការការពារសិទ្ធិ និងសេរីភាពររបស់ប្រជាពលរដ្ឋដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ក្នុងក្របខណ្ឌនៃការពិនិត្យធម្មនុញ្ញភាពនៃច្បាប់ ដោយផ្អែកលើរដ្ឋធម្មនុញ្ញរបស់កម្ពុជា។ ក្នុងនោះផងដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន ក៏បានលើកឡើងនូវករណីមួយចំនួនដែលក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជាបានដោះស្រាយមានជាអាទិ៍ (១)ការការពារពលរដ្ឋខ្មែរពីការចាប់បញ្ជូនខ្លួនទៅឱ្យប្រទេសក្រៅ (២)ការការពារនិងលើកស្ទួយសមភាពយេនឌ័រ (៣)ការការពារសិទ្ធិរស់រានមានជីវិត ដែលសុទ្ធតែជាការចូលរួមចំណែកក្នុងការការពារ និងលើកកម្ពស់សិទ្ធិជាមូលដ្ឋានរបស់ប្រជាពលរដ្ឋ។ សូមបញ្ជាក់ជូនផងដែរថា សន្និសីទអន្តរជាតិប្រចាំឆ្នាំរបស់តុលាការធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ី ត្រូវបានចាត់ទុកជាវេទិកាមួយដ៏មានសារៈសំខាន់ ក្នុងការជំរុញឱ្យមាននូវកិច្ចពិភាក្សាចម្រុះទាក់ទងនឹងរដ្ឋធម្មនុញ្ញ ជាពិសេសយន្តការនៃការការពារសិទ្ធិ និងសេរីភាព ស្របតាមរដ្ឋធម្មនុញ្ញជាធរមានរបស់ប្រទេសនីមួយៗ ហើយសន្និសីទអន្តរជាតិនេះ តែងតែប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំនៅខែមិថុនា នាទីក្រុង St. Petersburg នៃសហព័ន្ធរុស្ស៊ី។
27 មិថុនា 2024




Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top