Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅព្រឹកថ្ងៃសុក្រ ១៤កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ នាទី នាសាលសន្និសីទក្រុមប្រឹក្សាធម្មនុញ្ញ អគារ ស វិមានរដ្ឋចំការមន តបតាមការស្នើសុំធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ពីសំណាក់សាកលវិទ្យាល័យជូអូ (Chuo University) នៃប្រទេសជប៉ុន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានអនុញ្ញាត និងបានចាត់ឯកឧត្តម តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ និងសហការី ទទួលជួបនិស្សិតផ្នែកច្បាប់ ជនជាតិជប៉ុនមួយក្រុម ដែលដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ តូមីតា ម៉ាគី (TOMITA Maki) អមដោយលោកសាស្ត្រាចារ្យ អីសសេ សាកាណុ (ISSEI Sakano)ទីប្រឹក្សាក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា។ គោរពតាមការចាត់តាំងនេះ ឯកឧត្តមអគ្គលេខាធិការ តាំង រតនា បានទទួលជួបនិងធ្វើបទបង្ហាញជូនគណៈប្រតិភូនិស្សិត អំពីប្រវត្តិ, សមត្ថកិច្ច, រចនាសម្ព័ន្ធ និងសមាសភាពរបស់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ។ ឆ្លៀតក្នុងឱកាសនោះ លោកស្រីសាស្ត្រាចារ្យ តូមីតា ម៉ាគី (TOMITA Maki) បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលតែងតែអនុញ្ញាតឲ្យគណ:ប្រតិភូនិស្សិតនៃសាកលវិទ្យាល័យជូអូ (Chuo University) បានមកទស្សនា និងទទួលបានចំណេះដឹងថ្មីៗ ពីក្រុមប្រឹក្សាធម្មនុញ្ញ។
23 កុម្ភៈ 2024




Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top