Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia
  • សេចក្តីប្រកាសព័ត៌មាន លេខ ៧០/២០២២ អ.កបធ.សជណ ចុះថ្ងៃសុក្រ ៥កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២

    30 កញ្ញា 2022

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា តបតាមការអញ្ជើញរបស់ប្រធានតុលាការធម្មនុញ្ញ នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងក្នុងនាមក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកនៃសន្និសីទពិភពលោកស្ដីពីយុត្តិធម៌ធម្មនុញ្ញ (ហៅកាត់ជាភាសាអង់គ្លេសថា WCCJ) ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជា- ណាចក្រកម្ពុជា អញ្ជើញចូលរួមសមាជលើកទី៥ នៃសន្និសីទពិភពលោកស្តីពីយុត្តិធម៌ធម្មនុញ្ញ (WCCJ) នេះ នៅទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ០២ ដល់ថ្ងៃទី ០៨ ខែតុលា ឆ្នាំ២០២២ ក្រោមប្រធានបទ“យុត្តិធម៌ធម្មនុញ្ញ និងសន្តិភាព”។

  • សេចក្តីប្រកាសព័ត៌មាន លេខ ៦១/២០២២ អ.កបធ.សជណ ចុះថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២

    13 កក្កដា 2022

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៩ នាទីព្រឹក នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈព្រះរាជសារចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

  • សេចក្តីប្រកាសព័ត៌មាន លេខ ៥៩/២០២២ អ.កបធ.សជណ ចុះថ្ងៃចន្ទ ១៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២

    11 កក្កដា 2022

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា  នៅថ្ងៃពុធ ១៥កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ព្រឹក នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្តីក្រាបបង្គំទូលថ្វាយមតិរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈព្រះរាជសារចុះថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២២ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី(មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

  • សេចក្តីប្រកាសព័ត៌មាន លេខ ៥៨/២០២២ អ.កបធ.សជណ ចុះថ្ងៃចន្ទ ៦កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២

    04 កក្កដា 2022

    ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ៖ ១.ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តជាឯកច្ឆន្ទដោយសម្រេចបែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ៣ឆ្នាំលើកទី៩ (២០២២-២០២៥) ក្រុមទី១ (ឯកឧត្តមកិត្តិនិតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម លោកជំទាវ លី វួចឡេង ឯកឧត្តម ស្រី ណូរី) ក្រុមទី២ (ឯកឧត្តម ហ៊ី សោភា សម្តេច ស៊ីសុវត្ថិ ពង្សនារី មុនីពង្ស ឯកឧត្តម អ៊ុជ គឹមអន) ក្រុមទី៣ (ឯកឧត្តម សំ ព្រហ្មនា ឯកឧត្តម កែវពុទ្ធរស្មី ឯកឧត្តម ឌុយ ធៅ) ២.ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចចាត់តាំងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ៣ឆ្នាំលើកទី៩(២០២២-២០២៥) ចំនួន៣រូប គឺឯកឧត្តម ហ៊ី សោភា ឯកឧត្តម តាំង រតនា និងឯកឧត្តមបណ្ឌិត ព្រហ្ម វិចិត្រអក្ខរា ៣.ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចកែសម្រួលសមាសភាពក្រុមការងារបកប្រែភាសាបរទេស ១.ឯកឧត្តម អ៊ុជ គឹមអន ប្រធាន ២.ឯកឧត្តម ស្រី ណូរី អនុប្រធាន ៣.ឯកឧត្តម កែវ ពុទ្ធរស្មី សមាជិក ៤.ក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចប្រើត្រាមូលថ្មីរបស់ក្រុមប្រឹក្សាធម្មនុញ្ញចាប់ពីអាណត្តិ ៣ឆ្នាំ លើកទី៩ នេះតទៅ។

  • សេចក្តីប្រកាសព័ត៌មាន លេខ ៥៥/២០២២ អ.កបធ.សជណ ចុះថ្ងៃសុក្រ ៣កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២

    01 កក្កដា 2022

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៩:០០នាទី នៅអគារ «ស» វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យសម្រេចលើរបៀបវារៈ ១.បែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ៣ឆ្នាំ លើកទី៩ (២០២២-២០២៥) ២.តែងតាំងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ៣ឆ្នាំ លើកទី៩ (២០២២-២០២៥) ៣.កែសម្រួលសមាសភាពក្រុមការងារបកប្រែភាសាបរទេស និង ៤.បញ្ហាផ្សេងៗ ។

  • សេចក្តីប្រកាសព័ត៌មាន លេខ ៥០/២០២២ អ.កបធ.សជណ ចុះថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២

    27 មិថុនា 2022

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៨:៣០នាទី នៅអគារ «ស» វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានប្រារព្ធពិធីអបអរសាទរទិវាខួបកំណើតគម្រប់ ២៤ឆ្នាំ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ពិធីផ្ទេរតំណែងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ ៣ឆ្នាំលើកទី៩ (២០២២ -២០២៥)។

  • សេចក្តីប្រកាសព័ត៌មាន លេខ ៤៩/២០២២ អ.កបធ.សជណ ចុះថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២

    24 មិថុនា 2022

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៨:៣០នាទី នៅអគារ «ស» វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រារព្ធពិធីអបអរសាទរទិវាខួបកំណើតគម្រប់២៤ឆ្នាំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ពិធីផ្ទេរតំណែងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញអាណត្តិ ៣ឆ្នាំលើកទី៩ (២០២២ -២០២៥) ក្រោមអធិបតីភាពរបស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ដែលមានអាយុច្រើនជាងគេ ដែលមានវត្តមាន។

  • សេចក្តីប្រកាសព័ត៌មាន លេខ ៤១/២២ អ.កបធ.សជណ ចុះថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២

    23 ឧសភា 2022

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅព្រឹកថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៩:០០នាទី នៅអគារ «ស» វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គក្រោមអធិតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មមាត្រា១៤០ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។

  • សេចក្តីប្រកាសព័ត៌មាន លេខ ១២/២០២២ អ.កបធ.សជណ ចុះថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២

    27 មករា 2022

    ដោយដើមបណ្ដឹងអវត្តមាននាពេលសវនាការដោយគ្មានមូលហេតុ ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា ការមិនចូលរួមក្នុងសវនាការរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដោយគ្មានមូលហេតុ ត្រូវចាត់ទុកថា ជាការបង្ហាញឆន្ទៈបោះបង់បណ្តឹងចោល ដូចនេះក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ មិនលើកបណ្តឹងមកពិនិត្យឡើយ។ ជាលទ្ធផលក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេចច្រានចោលបណ្ដឹងចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ របស់ឈ្មោះ ដួង វិចិត្រ ជាដើមប្តឹងផ្ទាល់ និងជាអ្នកតំណាងទទួលសិទ្ធិពីឈ្មោះ អ៊ុន សុគន្ធី ឈ្មោះ ដួង ចិន្តាមុនី ឈ្មោះ ដួង វិរៈ និងឈ្មោះ ដួង វិសាល។

  • សេចក្តីប្រកាសព័ត៌មាន លេខ ០៨/២០២២ អ.កបធ.សជណ ចុះថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២

    25 មករា 2022

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៩:០០នាទី នៅអគារ «ស» វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកសវនាការជាសាធារណៈ ដែលមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីពិនិត្យ និងសម្រេចលើបណ្តឹងតវ៉ានឹងសេចក្តីសម្រេចលេខ ០០១ គ.ជ.ប ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតទាក់ទង នឹងបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២១។

Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top