Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia
  • សេចក្តីប្រកាសព័ត៌មានលេខ ៦៩/២០១៩ អ.កបធ.សជណ ចុះថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០១៩

    19 ធ្នូ 2019

    ស្តីពីលទ្ធផលនៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីពិនិត្យ និងសម្រេចតាមរបៀបវារៈដូចខាងក្រោម៖ ១-ពិធីចូលកាន់តំណែងរបស់សមាជិកាថ្មីនៃក្រុមប្រឹក្សាធម្មនុញ្ញ។ ២-កិច្ចប្រជុំពេញអង្គអំពីការពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៩ នៃច្បាប់ស្តីពីសហជីពដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។ ៣-ការបែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញ និងបញ្ហាផ្សេងៗ។

  • សេចក្តីប្រកាសព័ត៌មានលេខ ៦៧/២០១៩ អ.កបធ.សជណ ចុះថ្ងៃពុធ ៧រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៩

    18 ធ្នូ 2019

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជន ជ្រាបថា ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា នឹងបើកកិច្ចប្រជុំក្រោមអធិបតីភាព ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ ចាប់ពីម៉ោង ១៤:៣០នាទី នៅសាលប្រជុំក្រុមប្រឹក្សាធម្មនុញ្ញ អគារ ស វិមានរដ្ឋចំការមន តាមរបៀបវារៈដូចខាងក្រោម៖ ១-ពិធីចូលកាន់តំណែងរបស់សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញថ្មី ២-កិច្ចប្រជុំពេញអង្គអំពីការពិនិត្យធម្មនុញ្ញភាពច្បាប់ស្តីពីវិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ មាត្រា៥៩ នៃច្បាប់ស្តីពីសហជីពដែលបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។ ៣-ការបែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញ និងបញ្ហាផ្សេងៗ

  • សេចក្តីប្រកាសព័ត៌មានលេខ ៤៧/២០១៩ អ.កបធ.សជណ ចុះថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩

    09 សីហា 2019

    អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នាព្រឹកថ្ងៃសុក្រ ៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំពេញអង្គក្រោមអធិបតិភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដើម្បីបោះឆ្នោតជ្រើសតាំងឥស្សរជន ១រូប ក្នុងតំណែងជាសមាជិកក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិ ៥ឆ្នាំ លើកទី២។ ជាលទ្ធផល អង្គប្រជុំក្រុមប្រឹក្សាធម្មនុញ្ញបានបោះឆ្នោតជ្រើសតាំង ឯកឧត្តម ប្លង់ ឆ្លាម ជាសមាជិកក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិ៥ឆ្នាំ លើកទី២ ដោយសំឡេងឆ្នោតយល់ព្រមចំនួន ០៧សំឡេងនៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល។

  • សេចក្តីប្រកាសព័ត៌មានលេខ ៤៤/២០១៩ អ.កបធ.សជណ ចុះថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩

    07 សីហា 2019

    អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា យោងតាមសេចក្តីជូនដំណឹងលេខ ៤០/២០១៩ អ.កបធ.សជណ ចុះថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៩ រហូតដល់ថ្ងៃទី ០៧ ខែ សីហា ឆ្នាំ២០១៩ អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យស្នើសុំឈរឈ្មោះ ជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមចំនួន ១រូប គឺឯកឧត្តម ប្លង់ ឆ្លាម ហេីយក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតាំងឥស្សរជន ១រូប​ ក្នុងតំណែងជាសមាជិកក្រុមប្រឹក្សានៃអង្គចៅក្រម​ សម្រាប់អាណត្តិ៥ឆ្នាំ​ លេីកទី២​នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩

  • សេចក្តីប្រកាសព័ត៌មានលេខ ២៩/២០១៩ អ.កបធ.សជណ ចុះថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩

    20 មិថុនា 2019

    អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ ចាប់ពីម៉ោង ០៨:00ព្រឹក នៅសាលប្រជុំអគារ “ស” វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញនឹងប្រារព្ធពិធីអបអរសាទរទិវាបូកសរុបសមិទ្ធផលការងារក្នុងអាណត្តិ ៣ឆ្នាំ លើកទី៧ និងទិសដៅការងារសម្រាប់អាណត្តិ ៣ឆ្នាំ លើកទី៨ របស់ក្រុមប្រឹក្សាធម្មនុញ្ញ ពិធីផ្ទេរតំណែងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងកិច្ចប្រជុំពេញអង្គដើម្បីបោះឆ្នោតជ្រើសតាំងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ អាណត្តិ ៣ឆ្នាំលើកទី៨

  • សេចក្តីប្រកាសព័ត៌មានលេខ ២៤/២០១៩ អ.កបធ.សជណ ចុះថ្ងៃព្រហស្បតិ៍ ៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩

    07 មិថុនា 2019

    អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ សូមជូនដំណឹងដល់សាធារណជនឲ្យបានជ្រាបថា នៅថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២:០០ រសៀល នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ (អគារ ស វិមានរដ្ឋចំការមន) នឹងមានរៀបចំកិច្ចប្រជុំរវាង ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និង ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាលើបទប្បញ្ញត្តិគ្រឹះមួយចំនួនដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សា កម្រិតបឋមសិក្សា មធ្យមសិក្សាបឋមភូមិ និងកម្រិតមធ្យមសិក្សាទុតិយភូមិ ស្របតាមអនុស្សរណៈនៃការព្រមព្រៀងដែលឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពគ្នាចុះហត្ថលេខា កាលពីថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ កន្លងមក

  • សេចក្តីប្រកាសព័ត៌មានលេខ ០៣/២០១៩ អ.កបធ.សជណ ចុះថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩

    16 មករា 2019

    ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាព៖ ១‍. ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ២.ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ជាលទ្ធផលនៃកិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញបានអនុម័តជាឯកច្ឆន្ទ ដោយចំនួន ០៧សំឡេងនៃចំនួនសមាជិកក្រុមប្រឹក្សាធម្មនុញ្ញទាំងមូល (អវត្តមាន ០២អង្គ ដោយមូលហេតុប្រឈួន ) ថាស្របនឹងរដ្ឋធម្មនុញ្ញ។

  • អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា

    11 មករា 2019

    នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាធម្មនុញ្ញនឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាព៖ ១.ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ២.ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ

Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top