Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ចាប់ពីម៉ោង ០៩:០០នាទី នៅអគារ ស វិមានរដ្ឋចំការមន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបំពាក់ឯកសណ្ឋានសម្រាប់ប្រើប្រាស់ក្នុងការបំពេញការងាររបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានការយាង និងអញ្ជើញចូលរួមពីសំណាក់ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ឯកឧត្តមថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំអគ្គនាយកដ្ឋាន និងមន្ត្រីរាជការ ព្រមទាំងភ្នាក់ងារជាតិជាប់កិច្ចសន្យាទាំងអស់នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ដែលត្រូវទទួលការបំពាក់ឯកសណ្ឋានមានចំនួន ១២៣រូប ក្នុងនោះ អគ្គលេខាធិការ០១រូប អគ្គលេខាធិការរង០២រូប អគ្គនាយក០៣រូប អគ្គនាយករង០៩រូប ប្រធាននាយកដ្ឋាន០៧រូប  អនុប្រធាននាយកដ្ឋាន១៥រូប ប្រធានការិយាល័យ១៣រូប អនុប្រធានការិយាល័យ១៧រូប ប្រធានផ្នែក០៥រូប មន្រ្តី២២រូប ភ្នាក់ងារជាតិជាប់កិច្ចសន្យា២០រូប និងអ្នកបើកបររថយន្តរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន និងសមាជិក សមាជិកា ក្រុមប្រឹក្សាធម្មនុញ្ញ០៩រូប ដោយមន្រ្តីរាជការ០១រូបៗទទួលបាន ៖ សម្លៀកបំពាក់០២កំប្លេ, មួក០១, កន្លាស់លើចុងកអាវ០១គូ, ស្លាកឈ្មោះ០១, សក្តិស្មា០១គូ, និងខ្សែក្រវ៉ាត់០១)។ នៅក្នុងពិធីនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន បានថ្លែងអំពីគោលបំណងនៃការរៀបចំឱ្យមានឯកសណ្ឋានការងារនេះ គឺដើម្បីការលើកកម្ពស់កិត្យានុភាព និងគុណតម្លៃរបស់ស្ថាប័ន, លើកកម្ពស់ប្រសិទ្ធភាពការងារ និងការទទួលខុសត្រូវក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់មន្ត្រីរាជការ,ពង្រឹងស្មារតី ឥរិយាបថមន្ត្រីរាជការ ដើម្បីជាអត្តសញ្ញាណបង្ហាញដល់មជ្ឈដ្ឋានទូទៅ។ ឯកឧត្តមប្រធានបានបញ្ជាក់បន្ថែមថា ការពាក់ឯកសណ្ឋានគឺជាលក្ខណៈពិសេសសម្រាប់ស្ថាប័ននីមួយៗ ដ្បិតវាជាការបង្ហាញនូវសិទ្ធិអំណាច ការទទួលខុសត្រូវ បង្កប់នូវតម្លៃនៃសេវាសាធារណៈ ជាមួយនឹងភាពស្មោះត្រង់របស់មន្ត្រីនៃស្ថាប័នមួយ ហើយការពាក់ឯកសណ្ឋានក៏ជាការបង្ហាញនូវការគោរពខ្លួនឯង ការគោរពស្ថាប័ន និងការគោរពសាធារណៈជនទូទៅផងដែរ។ ជាទីបញ្ចប់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធាន ក៏បានផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ឱ្យប្រកាន់ខ្ជាប់ខ្ជួនតាមច្បាប់ និងបទបញ្ជា គោរពឋានានុក្រមការងារ ទទួលខុសត្រូវខ្ពស់អំពីកិច្ចការងារ ព្រមទាំងប្រកាន់យកនូវអាកប្បកិរិយាថ្លៃថ្នូរដើម្បីរក្សាឱ្យបាននូវគុណតម្លៃរបស់ស្ថាប័ន ពោលគឺមន្ត្រីរាជការដែលស្ថិតក្នុងឯកសណ្ឋាននេះ ត្រូវបំពេញតួនាទីជាសេនាធិការប្រកបដោយក្រមសីលធម៌ និងជាជំនួយការដល់ក្រុមប្រឹក្សាធម្មនុញ្ញ ។ គួរបញ្ជាក់បន្ថែមថា ឯកសណ្ឋានសម្រាប់ប្រើប្រាស់ក្នុងការបំពេញការងារប្រចាំថ្ងៃនេះ ត្រូវបានផ្តួចផ្តើម បង្កើតឡើង និងឧបត្ថម្ភគាំទ្រ ដោយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ តាមរយៈសេចក្តីសម្រេចលេខ ១៥/២០២៤ កបធ.សសរ ចុះថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ដែលត្រូវបានធ្វើឡើងក្នុងកាលៈទេសៈដែលប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត និងឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងកំពុងបន្តដឹកនាំប្រកបដោយភាពស្វាហាប់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែយកចិត្តទុកដាក់ខ្ពស់លើកកម្ពស់កំរិតជីវភាព និងកិត្តិយសរបស់មន្ត្រីរាជការ ការលើកកម្ពស់សមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រសិទ្ធភាព នៃការអនុវត្តការងារនៅគ្រប់វិស័យ ដើម្បីសម្រេចបាននូវការអភិវឌ្ឍជាតិឲ្យបានសម្បូរណ៍រុងរឿង។
06 ធ្នូ 2024
















Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top