Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅព្រឹកថ្ងៃអង្គារ ៤កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៤ នៅសាលសន្និសីទក្រុមប្រឹក្សាធម្មនុញ្ញ អគារ ស វិមានរដ្ឋចំការមន តបតាមការស្នើសុំពីសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចាត់ឯកឧត្តម តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ និងសហការី ទទួលជួបនិស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ចំនួន ៧០រូប ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត កែវ ជា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា អញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពី «តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា »។ គោរពតាមការចាត់តាំងនេះ ឯកឧត្តម តាំង រតនា បានធ្វើបទបង្ហាញជូនដល់ប្រតិភូនិស្សិតអំពីតួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ។ ក្នុងឱកាសនោះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិត កែវ ជា តំណាងប្រតិភូនិស្សិត បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានអនុញ្ញាតឱ្យប្រតិភូនិស្សិតនៃសាកលវិទ្យាល័យឯកទេសនៃកម្ពុជា បានមកស្តាប់បទបង្ហាញពីវាគ្មិន ទស្សនាសាលសវនាការ និងទទួលបានចំណេះដឹងល្អៗពីក្រុមប្រឹក្សាធម្មនុញ្ញ។
09 កក្កដា 2024




Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top