Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

ថ្ងៃចន្ទ ១៥កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទីព្រឹក នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ខួបទី១១២ និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងផែនការសកម្មភាពឆ្នាំ២០២៣ របស់គណៈកម្មការកិច្ចការនារីនៃអគ្គលេខាធិការដ្ឋាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងព្រះវត្តមាន/វត្តមានរបស់ សម្តេច ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន មន្ត្រីរាជការ ទីប្រឹក្សា ជំនួយការ និងភ្នាក់ងារជាតិជាប់កិច្ចសន្យា ក្រោមមូលបទ “ស្ត្រីរួមគ្នារក្សាសុខសន្តិភាព ដើម្បីកិច្ចអភិវឌ្ឍក្នុងយុគសម័យឌីជីថល” ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានបានផ្តល់អនុសាសន៍ផ្តាំផ្ញើជូនមន្ត្រីរាជការជានារីក្នុងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ឱ្យបន្តអភិវឌ្ឍចំណេះដឹង ជាពិសេសជំនាញឌីជីថល ដើម្បីអាចក្លាយខ្លួនជាមនុស្សដ៏មានសក្តានុពលនិងជាដៃគូដ៏ចាំបាច់ជាមួយមន្ត្រីជាបុរស ដើម្បីចូលរួមបំពេញភារកិច្ចស្នូលជូនស្ថាប័នឱ្យកាន់តែសកម្ម និងប្រសើរឡើង ក្នុងស្មារតីរួមគ្នារក្សាសុខដុមនីយកម្ម និងលើកស្ទួយគុណតម្លៃទាំងបីរបស់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងចូលរួមអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព ភាពធន់ និងបរិយាបន្ន ព្រមទាំងរក្សាបាននូវសមភាពយេនឌ័រផងដែរ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក៏បានថ្វាយ/ជូនសមាជិក សមាជិកានៃអង្គពិធីទាំងមូលនូវវត្ថុអនុស្សាវរីយ៍ជាសៀវភៅចំនួន៣ក្បាល រួមមាន ៖ (១) សម្តេចតេជោ ហ៊ុន សែន អ្នកគូសវាសជោគវាសនាកម្ពុជា (២) ការប្រើប្រាស់ជីវិតរស់នៅយ៉ាងមានតម្លៃ និង (៣) បទបញ្ញត្តិដែក ១៧ប្រការ ដើម្បីកសាងធីមវើកដ៏ល្អ ដើម្បីជាទុនក្នុងការបង្កើននូវពុទ្ធិបន្ថែម ។
06 មីនា 2023




Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top