Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅរសៀលថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ចាប់ពីម៉ោង ១៤:០០នាទី នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ (អាគារស វិមានរដ្ឋចំការមន)  តបតាមការស្នើសុំពីសាកលវិទ្យាល័យជូអូ (Chuo University) នៃប្រទេសជប៉ុន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចាត់ឯកឧត្តម តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ និងសហការី ទទួលជួបនិស្សិតជនជាតិជប៉ុនមួយក្រុម ដឹកនាំដោយលោកស្រីសាស្ត្រាចារ្យ TOMITA Maki អញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ។ គោរពតាមការចាត់តាំងនេះ ឯកឧត្តមអគ្គលេខាធិការ តាំង រតនា បានទទួលនិងធ្វើបទបង្ហាញជូនដល់គណៈប្រតិភូនិស្សិតនៃសាកលវិទ្យាល័យនេះ អំពីប្រវត្តិ, សមត្ថកិច្ច, រចនាសម្ព័ន្ធ និងសមាសភាពរបស់ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងអំពី ចំណេះដឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ លោកស្រីសាស្ត្រាចារ្យ TOMITA Maki បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូនឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានអនុញ្ញាតឲ្យគណ:ប្រតិភូនិស្សិតនៃសាកលវិទ្យាល័យជូអូ (Chuo University) បានមកទស្សនា និងទទួលបានចំណេះដឹងល្អៗ ពីក្រុមប្រឹក្សាធម្មនុញ្ញ។
17 កុម្ភៈ 2023




Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top