Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅព្រឹកថ្ងៃសុក្រ ១២រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១០:០០នាទី នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ (អគារ ស វិមានរដ្ឋចំការមន) ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអនុញ្ញាតឱ្យគណៈប្រតិភូសម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា (VRG) ចំនួន ១៦រូប តំណាងឱ្យ១៦ក្រុមហ៊ុន ដឹកនាំដោយឯកឧត្តម ង្វៀន ហ៊ុយតាំង Nguyên Huy Tăng ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជា អញ្ជើញចូលជួបសម្តែងការគួរសម និងគោរពជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨។ ក្នុងឱកាសសម្តែងការគួរសមនេះ ឯកឧត្តមឯកអគ្គរដ្ឋទូត បានកោតសរសើរអំពីការអភិវឌ្ឍ និងការរីកចម្រើនរបស់កម្ពុជាលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនោះផងដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានអបអរសាទរអំពីសមិទ្ធផលដែលក្រុមប្រឹក្សាធម្មនុញ្ញសម្រេចបានក្រោមការដឹកនាំរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការការពារការគោរពរដ្ឋធម្មនុញ្ញ និងការអនុវត្តសមត្ថកិច្ចរបស់ខ្លួននាពេលកន្លងមក។ ឯកឧត្តមប្រធានគណៈប្រតិភូក៏បានគោរពរាយការណ៍អំពីវឌ្ឍនភាពនៃការវិនិយោគដំណាំកសិ-ឧស្សាហកម្ម ដំណាំកៅស៊ូ និងការបង្កើតរោងចក្រកែច្នៃរបស់សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាមប្រចាំកម្ពុជា (VRG) ដោយបានចំណាយដើមទុនវិនិយោគអស់ទឹកប្រាក់ សរុបប្រមាណជាង ១.០០០លានដុល្លារអាម៉េរិក។ ជាការឆ្លើយតប ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនគណៈប្រតិភូ ដែលបានអញ្ជើញមកជូនពរឯកឧត្តមប្រធាន និងសហការីនៃក្រុមប្រឹក្សាធម្មនុញ្ញក្នុងឱកាសនេះ ។ ក្នុងនោះផងដែរ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានធ្វើការកោតសរសើរចំពោះសមិទ្ធផលសម្រេចបានរបស់ក្រុមហ៊ុន VRG នាពេលកន្លងមក និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះសកម្មភាពវិនិយោគរបស់ក្រុមហ៊ុន ដែលជាផ្នែកមួយជួយចូលរួមអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា និងជួយរឹតចំណងមិត្តភាពល្អរវាងប្រទេសទាំងពីរ។
05 មេសា 2024




Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top