Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅរសៀលថ្ងៃពុធ ១១កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១៥:០០នាទី នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ អាគារ ស វិមានរដ្ឋចំការមន តបតាមការស្នើសុំពីសាកលវិទ្យាល័យណាហ្គូយ៉ា (Nagoya University) នៃប្រទេសជប៉ុន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ចាត់ឯកឧត្តម តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ និងសហការី ទទួលជួបនិស្សិតជនជាតិជប៉ុនមួយក្រុមដឹកនាំដោយលោកសាស្ត្រាចារ្យ YUSHI Kasaya អញ្ជើញមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ។ គោរពតាមការចាត់តាំងនេះ ឯកឧត្តមអគ្គលេខាធិការ តាំង រតនា បានទទួល និងធ្វើបទបង្ហាញជូនដល់គណៈប្រតិភូនិស្សិត អំពីប្រវត្តិ, សមត្ថកិច្ច, រចនាសម្ព័ន្ធ និងសមាសភាពរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងអំពីចំណេះដឹងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ លោកសាស្ត្រាចារ្យ YUSHI Kasaya បានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន ឯកឧត្តមកិត្តិនីតិកោសល បណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានអនុញ្ញាតឱ្យគណ:ប្រតិភូនិស្សិតនៃសាកលវិទ្យាល័យណាហ្គូយ៉ា (Nagoya University) បានមកទស្សនា និងទទួលបានចំណេះដឹងល្អៗពីក្រុមប្រឹក្សាធម្មនុញ្ញ។
21 មីនា 2024




Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top