Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង ០៩:០០ នាទី តាមរយៈប្រព័ន្ធវីដេអូអនឡាញ(ហ្សូម) ក្រុមប្រឹក្សាធម្មនុញ្ញបានរៀបចំពិធីអបអរសាទរខួបលើកទី១១១ ទិវាអន្តរជាតិនារី និងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០-២០២១ និងផែនការសកម្មភាពឆ្នាំ២០២២ របស់គណៈកម្មការកិច្ចការនារីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងព្រះវត្តមាន/វត្តមានដ៏ខ្ពង់ខ្ពស់របស់សម្តេច ឯកឧត្តម លោកជំទាវ ជាសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញផងដែរ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានថ្លែងថា ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមប្រឹក្សាធម្មនុញ្ញតែចាត់ទុកការពង្រឹងសមភាពយេនឌ័រជាកិច្ចការសំខាន់មួយដែលគួររួមគ្នាអនុវត្ត។ បច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការជានារី ដែលកាន់តួនាទីធ្វើសេចក្តីសម្រេច និងមានមុខតំណែងនានាក្នុងសង្គមជាតិ មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលនេះឆ្លុះបញ្ចាំងឱ្យឃើញពីការយកចិត្តទុកដាក់ក្នុងការលើកកម្ពស់តម្លៃស្រ្តីក្នុងសង្គម។ ជាក់ស្តែងនៅក្នុងរចនាសម្ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មានស្រ្តី សរុប ៤៦.៩% ដែលកាន់តួនាទីធ្វើសេចក្តី សម្រេច ហើយគណៈកម្មការកិច្ចការនារី ក៏មានឱកាសចូលរួមចំណែកបម្រើឱ្យផ្នែកសង្គមកិច្ច ក្នុងស្ថាប័ន ប្រកបដោយប្រសិទ្ធភាព និងសម្រេចបានលទ្ធផលគួរជាទីពេញចិត្ត។ ជាទីបញ្ចប់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានផ្តាំផ្ញើឱ្យមន្ត្រីរាជការទាំងអស់ត្រូវរៀនសម្របខ្លួនតាមបែប គន្លងប្រក្រតីភាពថ្មី នៅពេលដែលពិភពលោកកំពុងជួបប្រទះនៅជំងឺឆ្លងរាលដាលកូវីដ១៩។ ចំណែកមន្ត្រីរាជការជានារីត្រូវខិតខំពង្រឹង និងពង្រីកចំណេះដឹងថ្មីៗ ជាពិសេសចំណេះដឹងផ្នែកបចេ្ចកទេសឌីជីថល ដើម្បីអាចរួមដៃដោយស្មើ ភាពជាមួយមន្រ្តីរាជការជាបុរស បំពេញភារកិច្ច ក្នុងគោលដៅរួមគ្នាលើកស្ទួយគុណតម្លៃទាំងបីរបស់ ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ។ ទន្ទឹមនឹងនេះ ទាំងស្រ្តី និងបុរស ដែលជាមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវរួមគ្នាឱ្យមានតុល្យភាពនៃពេលវេលាបំពេញការងារ រក្សាឱ្យបាននូវសាមគ្គីភាពផ្ទៃក្នុង ក្នុងគោលដៅលើកកម្ពស់កិត្យានុភាពស្ថាប័ន។ អង្គពិធីបានបញ្ចប់ទៅនៅម៉ោង ១១:០០ នាទី នាថ្ងៃខែឆ្នាំដដែល ប្រកបដោយក្តីរីករាយ និង ភាពស្និទ្ធស្នាល។



Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top