Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅថ្ងៃពុធ ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ចាប់ពីម៉ោង ០៨:០០នាទីយប់ ម៉ោងនៅកម្ពុជា នៅអគារ ស វិមានរដ្ឋចំការមន ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ ចូលរួមកិច្ចប្រជុំគណៈអចិន្រ្តៃយ៍នៃសមាគមតុលាការធម្មនុញ្ញហ្វ្រង់កូហ្វូន (Association des Cours constitutionnelles francophones-ACCF) តាមរយៈ Vidéo conférence ដែលកិច្ចប្រជុំនេះធ្វើនៅទីក្រុងម៉ុងរ៉េអាល់ប្រទេស កាណាដា។ ក្នុងកិច្ចប្រជុំតាមរយៈ Vidéo conférence នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានចែកជា ៤ ក្រុម ដែលក្រុមនីមួយៗមានសមាជិកមិនលើសពី ០៦ រូប និងបានគោរពយ៉ាងម៉ឺងម៉ាត់តាមវិធានការថែរក្សាអនាម័យ និងសុវត្ថិភាពតាមការណែនាំរបស់ក្រសួងសុខាភិបាល។ កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈចំនួន១០៖ ទី១ ការអនុម័តសេចក្តីព្រាងរបៀបវារៈ ទី២ ការអនុម័ត សេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំគណៈអចិន្រ្តៃយ៍នៅខេត្តសៀមរាបប្រទេសកម្ពុជាកាលពីថ្ងៃទី២៨និងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ទី៣ ការបូកសរុបលទ្ធផលសកម្មភាពការងារសមាគម ACCF ទី៤ ហិរញ្ញវត្ថុរបស់សមាគម ACCF ទី៥ វេបសាយរបស់សមាគម ACCF ទី៦ សកម្មភាពរបស់សមាគមក្នុងសម័យ កាលកូវីដ-១៩ ទី៧ ការត្រៀមរៀបចំកិច្ចប្រជុំបន្ទាប់នៃសមាគម ACCF ទី៨ កិច្ចសហប្រតិបត្តិការជាមួយអង្គការអន្តរជាតិហ្រង់កូ ហ្វូនី(OIF) ទី៩ ពិភាក្សាពីកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរបស់សមាគម ACCF ជាមួយសន្និសីទយុត្តាធិការធម្មនុញ្ញអាហ្រ្វិក (CJCA) និងទី១០ បញ្ហាផ្សេងៗ។ គូសបញ្ជាក់ថា ជារៀងរាល់ឆ្នាំ សមាគមត្រូវរៀបចំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍របស់ខ្លួននៅតាមបណ្តា ប្រទេសជាសមាជិកអចិន្ត្រៃយ៍ ដោយឡែក



Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top