Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត
Welcame to Constitutional Council of Cambodia

នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ចាប់ពីម៉ោង ០៩ : ០០ នាទី នៅអគារ ស វិមានរដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវនាការជំនុំជម្រះជាសាធារណៈ ដែលមានឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ ដើម្បីពិនិត្យ និងសម្រេចលើបណ្ដឹងតវ៉ានឹងសេចក្ដីសម្រេចលេខ ០០១ គ.ជ.ប ចុះថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២១ ។ ដោយដើមបណ្ដឹងអវត្តមាននាពេលសវនាការដោយគ្មានមូលហេតុ ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ យល់ឃើញថា ការមិនចូលរួមក្នុងសវនាការរបស់ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ដោយគ្មានមូលហេតុ ត្រូវចាត់ទុកថា ជាការបង្ហាញឆន្ទៈបោះបង់បណ្តឹងចោល ដូចនេះក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ មិនលើកបណ្តឹងមកពិនិត្យឡើយ។ ជាលទ្ធផល ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញបានសម្រេចច្រានចោលបណ្ដឹងចុះថ្ងៃទី២២ ខែមករា ឆ្នាំ២០២២ របស់ឈ្មោះ ដួង វិចិត្រ ជាដើមប្តឹងផ្ទាល់ និងជាអ្នកតំណាងទទួលសិទ្ធិពីឈ្មោះ អ៊ុន សុគន្ធី ឈ្មោះ ដួង ចិន្តាមុនី ឈ្មោះ ដួង វិរៈ និងឈ្មោះ ដួង វិសាល។ សេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ជាសេចក្ដីសម្រេចស្ថាពរ បិទផ្លូវតវ៉ា ហើយមានអានុភាព អនុវត្ដទៅលើអំណាចទាំងអស់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងត្រូវចុះផ្សាយក្នុងរាជកិច្ច ។
27 មករា 2022




Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top