Welcame to Constitutional Council of Cambodia
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់ អ.កបធ
សកម្មភាព អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
វីដេអូច្រើនទៀត


ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គលើរបៀបវារៈ៖ ១. បែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ០៣ឆ្នាំលើកទី៨ (២០១៩-២០២២) ២. តែងតាំងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ០៣ឆ្នាំលើកទី៨ (២០១៩-២០២២) ៣. កែសម្រួលសមាសភាពក្រុមការងារបកប្រែភាសា


នៅព្រឹកថ្ងៃអង្គារ ០១កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង១១:០០នាទី នៅទីស្នាក់ការក្រុមប្រឹក្សាធម្មនុញ្ញ អាគារ ស វិមានរដ្ឋចំការមន ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអនុញ្ញាតឱ្យគណៈប្រតិភូសម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាម ដឹកនាំដោយឯកឧត្តម TRAN Ngoc Thuan ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសហគ្រាសកៅស៊ូវៀតណាម (VRG)ចូលសម្តែងការគួរសម និងគោរពជូនពរក្នុងឱកាសដែលឯកឧត្តម អ៊ឹម ឈុនលឹម ត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញបោះឆ្នោតជ្រើសតាំងជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ៣ឆ្នាំ លើកទី៨ (២០១៩-២០២២)


នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ លើរបៀបវារៈ៖ ១. បែងចែកក្រុមនៃក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ០៣ឆ្នាំលើកទី៨ (២០១៩-២០២២) ២. តែងតាំងអ្នកនាំពាក្យរបស់ក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិ ០៣ឆ្នាំលើកទី៨ (២០១៩-២០២២) ៣. កែសម្រួលសមាសភាពក្រុមការងារបកប្រែភាសា


នៅថ្ងៃចន្ទ ៨កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង ២:០០ រសៀល នៅទីស្តីការក្រុមប្រឹក្សាធម្មនុញ្ញ (អគារ ស វិមានរដ្ឋចំការមន) បានបើកកិច្ចប្រជុំរវាង ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ពិភាក្សាលើបទប្បញ្ញត្តិគ្រឹះមួយចំនួនដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីដាក់បញ្ចូលទៅក្នុងកម្មវិធីសិក្សារបស់ ក្រសួងអប់រំ យុវជន និងកីឡា ស្របតាមអនុស្សរណៈនៃការព្រមព្រៀងដែល ឯកឧត្តមប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានឯកភាពគ្នាចុះហត្ថលេខា កាលពីថ្ងៃសុក្រ ទី០១ ខែមីនា ឆ្នាំ២០១៩ កន្លងមក


នាព្រឹកថ្ងៃអាទិត្យ ៧រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានរៀបចំពិធីជួបជុំពិសារនំបញ្ចុកសាមគ្គីជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដោយមានការអញ្ជើញ ចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាធម្មនុញ្ញ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ


ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ ២០១៩ ឯឧត្តម អ៊ឺម ឈុនលឹម និវត្តន៍ពីប្រទេសកាណាដា


នៅថ្ងៃព្រហស្បតិ៍ ០៧កើត ខែចេត្រ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រារព្ធពិធីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣


នៅព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩ ក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំសន្និបាត បូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញឆ្នាំ២០១៨ និង ទិសដៅការងារឆ្នាំ២០១៩ និងពិធីអបអរសាទរខួបលើកទី១០៨ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ


នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេចលើសំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ស្នើសុំពិនិត្យធម្មនុញ្ញភាព៖ ១.ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ ២.ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ


ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញ ព្រមទាំងមន្រ្តីរាជការនៃអគ្គលេខាធិការក្រុមប្រឹក្សាធម្មនុញ្ញ បានអញ្ជើញកាន់បិណ្ឌ នៅវត្តលង្កាព្រះកុសុមារាម


ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ ឯកឧត្តម តាំង រតនា អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើបទបង្ហាញស្តីពី “ផ្សព្វផ្សាយអំពីសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការដោះស្រាយវិវាទកម្មទាក់ទង នឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦”


ថ្ងៃអង្គារ ទី០២ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញ ទៅចូលរួមពិធីអបអរសាទរខួបទី៦០ នៃការបង្កើតរដ្ឋធម្មនុញ្ញបារាំង នៅទីក្រុងប៉ារីសភា...


ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងសម្រេច សំណើរបស់សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា...


ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨ ក្រុមប្រឹក្សាធម្មនុញ្ញ បានរៀបចំប្រារព្ធពិធីទិវាខួបកំណើតគម្រប់២០ឆ្នាំ នៅអាគារ (ស) វិមានរដ្ឋចំការមន


ថ្ងៃព្រហស្បតិ៍ ០៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៨ ឯកឧត្តម អ៊ឹម​ ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអនុញ្ញាតឲ្យឯកឧត្តម.......


នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៨ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រារព្ធពិធីអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរមីនា


ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ បានអនុញ្ញាតឲ្យប្រធានគណៈមេធាវី សួន វិសាល និងក្រុមប្រឹក្សាគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ក្រុមប្រឹក្សាធម្មនុញ្ញបានប្រារព្ធពិធីអបអរសាទរខួបលើកទី១០៧ ទិវាអន្តរជាតិនារី ៨ មីនា


​ថ្ងៃចន្ទ ទី១២ ខែមីនា ឆ្នាំ ២០១៨ ឯកឧត្តម អ៊ឹម ឈុនលឹម ក្រុមប្រឹក្សាធម្មនុញ្ញអញ្ជើញមកពីចូលរួមប្រជុំនៅក្រុងលូហ្សែសហព័ន្ធស្វីស


​ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨​​


​ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញបានជួបសវនាការជាមួយក្រុមសាស្ត្រាចារ្យច្បាប់នៃសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន​​


​ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកកិច្ចប្រជុំពេញអង្គ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ​​


​ ពិធីចូលកាន់តំណែង អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ ថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៨ ​​


​ ថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០១៧ កិច្ចប្រជុំពេញអង្គរបស់ក្រុមប្រឹក្សាធម្មនុញ្ញដើម្បីពិនិត្យ និង សម្រេចលើសំណើសុំពិនិត្យធម្មនុញ្ញភាពវិសោធនកម្មបទបញ្ជាផ្ទៃក្នុងព្រឹទ្ធសភា ​​


ក្រុមប្រឹក្សាធម្មនុញ្ញ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៧ ​


សន្និបាទបូកសរុបសកម្មភាពការងារ របស់ក្រុុមប្រឹក្សាធម្មនុញ្ញ អគ្គលេខាធិការដ្ឋានឆ្នាំ២០១៦ និង ទិសដៅការងារឆ្នាំ២០១៧ ​


​ សិក្ខាសិលាផ្សព្វផ្សាយ ស្តីពីតួនាទី​ក្រុមប្រឹក្សាធម្មនុញ្ញ ដែលប្រារព្ធធ្វើឡើងនៅ សាកលវិទ្យាល័យអាស៊ីអ៊ឺរ៉ុប ថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០១៣ ​​


ឯកឧត្តម ឯក សំអុល ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០១៣ ​


​ ឯកឧត្តម ឯក សំអុល ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ថ្ងៃទី ០២ ខែ សីហា ឆ្នាំ២០១៣ ​​


​ ឯកឧត្ដម ឯក សំអុល ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ២០១៣ ​


​ ពិធី​បោះឆ្នោត​ជ្រើសតាំង​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្មី អាណ​ត្ដិ៣ឆ្នាំ​លើក​ទី៦ (២០១៣-២០១៦) ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៣ ​


​ ​ ឯកឧត្ដម ឯក សំអុល ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ធ្វើជា​អធិបតី ក្នុង​ពិធី​ផ្លាស់ប្ដូរ​សមាជិក​ថ្មី​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៣ ​


​ ឯកឧត្ដម ឯក សំអុល ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ធ្វើជា​អធិបតី​ខួបកំណើត​គម្រប់១៥ឆ្នាំ​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៣ ​


​ ឯកឧត្ដម ឯក សំអុល ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​ដឹកនាំ​ប្រជុំ​ពេញអង្គ​ក្រុមប្រឹក្សាធម្មនុញ្ញ​នៅ​ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៣ ​


​​ ឯកឧត្ដម ឯក សំអុល ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​ចូលរួម​ក្នុង​ពិធីសូត្រមន្ដ​ក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ឆ្នាំម្សាញ់​បញ្ចស័ក​ ព.ស.២៥៥៧ នៅ​ក្រុមប្រឹក្សាធម្មនុញ្ញ ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៣


Welcame to Constitutional Council of Cambodia
វីដេអូច្រើនទៀត
ក្រុមប្រឹក្សាធម្មនុញ្ញ​ជា​អ្វី?
ប្រវត្តិ ក.ប.ធ
និមិត្តសញ្ញា
សមត្ថកិច្ច
សមាសភាព និងនីតិវិធី
បទឧទ្ទេសនាម
កម្រងសំណួរ-ចម្លើយ
សេចក្តីជូនដំណឹងរបស់​​​​ ​អ.កបធ
សកម្មភាព​ អ.កបធ
រចនាសម្ព័ន្ធ
ប្រវត្តិថ្នាក់ដឹកនាំ
Welcame to Constitutional Council of Cambodia
Go Back top